យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំវក,ជូត,រោង,រកា និងទទួលបានសំណាងល្អៗជាច្រើននៅថ្ងៃរយៈពេល៣ថ្ងៃទៀតនេះ ដែលជាសំណាងទទួលបានពីទេវតាឆ្នាំថ្មីផងដែរ។
ឆ្នាំវក៖នៅរយៈពេល៣ថ្ងៃទៀតនេះ លោកអ្នកមានទេវតាតាមជួយ ថែរក្សា នាំមហាសំណាង នាំលុយចូលហូរហៀរលែងស្គាល់ពាក្យថាខ្វះកន្លះទៀតហើយ។ ជាពិសេស គេអាចនាំសំណាងជូនអ្នកផ្ទះផងដែរ ដោយធ្វើឲ្យទ្រព្យហូរចូលក្នុងឃ្លាំងលុយពួកគេច្រើនណាស់ចាយវាយយ៉ាងណាក៏មិនចេះអស់ដែរ ។
ឆ្នាំជូត៖នៅរយៈពេល៣ថ្ងៃទៀតនេះ ជាពេលវេលានាំលាភធំប្រមូលផ្តុំហូរចូលផ្ទះ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា ពណ៌នាំសំណាង ក្រហម លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញលើសលប់ រស់នៅដោយសុខសាន្ត។
ឆ្នាំរោង៖ នៅរយៈពេល៣ថ្ងៃទៀតនេះ បើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។
ឆ្នាំរកា៖នៅរយៈពេល៣ថ្ងៃទៀតនេះ លោកអ្នកជួបលាភធំ សំណាងធំ ការងាររកទទួលទានកាក់កបខ្លាំង ពណ៌នៃលាភសំណាង ផ្កាឈូក លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ឯការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ ចំណែកអ្នកជំនួញជួញដូរបានផលចំណេញលើសលប់៕