យោងតាមគេហទំព័ហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ចាប់ពីថ្ងៃស្អែកដើមខែមីនាទៅនឹងទទួលបានលុយចូលផ្ទះវាល់លានតែម្ដង។
ឆ្នាំច៖ ចាប់ពីថ្ងៃស្អែកដើមខែមីនាទៅ ជាឱកាសមាសឱកាសប្រាក់ មានលាភមានជ័យមានលុយចូលហូរហៀរ ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ ។
ឆ្នាំជូត៖ លោកអ្នកមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរ ហើយដំណើរជីវិតមានភាពសុខដុមរម្យនាគាប់ប្រសើរខ្លាំងណាស់ ចាប់ពីថ្ងៃស្អែកដើមខែមីនានេះទៅបើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញលើសលប់។
ឆ្នាំថោះ៖ ចាប់ពីថ្ងៃស្អែកដើមខែមីនានេះទៅ លោកអ្នកមានលាភមានសំណាងធំប្រជុំចូលគ្រប់ទិស ។ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា ពណ៌នាំសំណាង ខៀវ, លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានកាក់កបខ្លាំងណាស់ ប្រាក់ចូលមកមិនដាច់ ។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញលើសលប់ និងជោគជ័យគ្រប់កិច្ចការទាំងឡាយ៕