ឆ្លងផុតសប្ដាហ៍នេះ មានតែឆ្នាំ២ប៉ុនណោះដែលបើកឆាកបានលាភពីទេវតាច្រើនជាងគេ!

នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្ត្រចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗតាមក្បួនហោថា មានតែអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះប៉ុនណោះ ដែលទទួលបានលាភសំណាងពីទេវតាច្រើនជាងគេ បន្ទាប់ពីឆ្លងផុតសប្ដាហ៍នេះ។

ឆ្នាំមមែ៖ ឆ្លងផុតសប្ដាហ៍នេះ ទេវតាបានប្រទានលាភសំណាងធំដល់អ្នក បើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។

ឆ្នាំរោង៖ ឆ្លងផុតសប្ដាហ៍នេះ ទេវតាបានប្រទានលាភសំណាងធំដល់អ្នក ដែលជាពេលវេលានាំលាភធំប្រមូលផ្តុំហូរចូលផ្ទះ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា ពណ៌នាំសំណាង ផ្កាឈូក លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញលើសលប់៕