យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា ចាប់ពីថ្ងៃស្អែក ពោលគឺថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានសំណាងល្អរហូតដល់៥ថ្ងៃជាប់គ្នា។
ឆ្នាំរោង៖ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លោកអ្នកមានលាភតូចលាភធំហូរចូលជុំទិស បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។
ឆ្នាំឆ្លូវ៖ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ សព្វការងារទាំងអស់មានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គរារាំង លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមកផ្ទួនៗ ង៉ូវហេងឡើងខ្លាំង។
ឆ្នាំម្សាញ់៖ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញបានផលចំណេញកប់ពពក ហើយពិសេសនោះ បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត៕