នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗពីអ្នកកើតឆ្នាំមមី,ថោះ,ខាល ដែលនឹងទទួលបានលាភសំណាងជាច្រើននៅរយៈពេល២ថ្ងៃទៀតនេះ។
ឆ្នាំមមី៖ ដួងរាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់។ លេខជ័យ២៥៨ នៅរយៈពេល២ថ្ងៃទៀតនេះ បើលោកអ្នកចង់ទំនាក់ទំនងការងារអ្វីក៏ជោគជ័យ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។
ឆ្នាំថោះ៖ លេខសំណាង១៨៩ នៅនៅរយៈពេល២ថ្ងៃទៀតនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភលុយហូរចូលដូចចាក់ទឹក។
ឆ្នាំខាល៖ រាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ត្រដែត មានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច។ លេខលាភសំណាង៤៥៩ នៅរយៈពេល២ថ្ងៃទៀតនេះបើលោកអ្នកចង់ធ្វើកិច្ចអ្វីរមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ៕