នៅប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញឃើញថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ ស្រាប់តែទទួលបានលាភធំពីទេវតាទ្រព្យ ជាហេតុធ្វើឲ្យរយៈពេល៥ថ្ងៃទៀតពួកគេនិងទទួលបានលុយធំចូលផ្ទះផងដែរ។
ឆ្នាំច៖ នៅរយៈពេល៥ថ្ងៃទៀតនេះ លោកអ្នកមានមនុស្សល្អៗជួយជ្រោមជ្រែងឱ្យសម្រេចរាល់ការងារទាំងឡាយ។ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អតបមកវិញជាទីគាប់ចិត្ត ចំណែកការងាររកទទួលទាន មានលាភ មានលុយហូរចូលច្រើនលើសពេលណាណាទាំងអស់ អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះផងដែរ។ លេខនៃលាភសំណាង លេខ១៧។
ឆ្នាំខាល៖ នៅរយៈពេល៥ថ្ងៃទៀតនេះ ចាត់ថាជាពេលវេលាដែលលោកអ្នកត្រូវទទួលលាភធំចូលមកក្នុងជីវិតយ៉ាងបរិបូណ៌។ សម្រាប់លោកអ្នកដែលរង់ចាំទាក់ទងប្រាក់កាក់ រង់ចាំការងារ រង់ចាំដំណឹងល្អដទៃទៀតរមែងមានការឆ្លើយតបជាផលល្អមកវិញសមតាមបំណងប្រាថ្នា។ ពណ៌នៃលាភសំណាង ពណ៌ខៀវ លេខនៃលាភសំណាងលេខ៣៦៕