អ្នកកើតឆ្នាំវក,ឆ្លូវ,រោង,មមី ត្រូវតែអានដាច់ខាត ព្រោះមិនលោកអ្នកមិនដឹងអាចមានគ្រោះនៅថ្ងៃខាងមុខ!

នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ អំពីអ្នកកើតឆ្នាំវក,ឆ្លូវ,រោង,មមី ត្រូវតែប្រយ័ត្នរឿងមួយចំនួនដែលកើតមាននៅចំពោះមុខ ព្រោះអាចធ្វើឲ្យលោកអ្នកមានគ្រោះនៅថ្ងៃខាងមុខផងដែរ។

ឆ្នាំវក៖ នាពេលចុងខែនេះរាសីនៃសំណាងលោកអ្នកហាក់មានការប្រែប្រួល ដូចនេះរាល់ការធ្វើដំណើរទៅកន្លែងណាទៅទីណាក្តីគប្បីមានការប្រុងប្រយ័ត្នខ្ពស់ ហើយគួរខំធ្វើបុណ្យធ្វើទានដើម្បីជួយកាត់បន្ថយសំណាងអាក្រក់ចោល ត្រូវមានចិត្តស្មោះត្រង់កុំភរកុហកពុំដូច្នោះទេនឹងជួបរឿងមិនល្អហើយ។

ឆ្នាំឆ្លូវ៖ មុននឹងធ្វើការចំណាយដើមទុនលើការរកស៊ីត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះមានមនុស្សច្រើនណាស់ច្រណែននឹងភាពរុងរឿងរបស់អ្នក ដូចនេះត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំទុកចិត្តមនុស្សក្បែរខ្លួនច្រើនពេក។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំរោង៖ ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សជុំវិញខ្លួននិងពាក្យសម្តីមុននឹងនិយាយទៅកាន់នរណាម្នាក់ព្រោះមានមនុស្សមួយចំនួនចាំតែយកទោសអ្នក​ប៉ុណ្ណោះពិសេសគឺគេមិនពេញចិត្តឡើយប្រសិនបើ​អ្នកមានជីវភាពល្អប្រសើរជាងគេ។

ឆ្នាំមមី៖ មានមនុស្សម្នាក់កំពុងតែព្យាយាមឆក់យកមនុស្សជាទីស្រឡាញ់របស់អ្នកទៅហើយ ដូចនេះគួរតែព្យាយាមថែរក្សានិងផ្តល់ភាពកក់ក្តៅដល់មនុស្សសំខាន់របស់អ្នកឱ្យបានច្រើន ពុំដូច្នោះទេនឹងត្រូវគេឆក់យកទៅបាត់ជាមិនខាន៕