នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះឃើញថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ ត្រូវបានទេវតាសំណាងតាមថែរក្សារហូតដល់១អាទិត្យជាប់គ្នា ដែលជាហេតុធ្វើឲ្យលោកអ្នកជួបសំណាងល្អជាច្រើនផងដែរ។
ឆ្នាំរកា៖ រយៈពេល១សប្ដាហ៍ខាងមុខនេះ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទាន មានលាភ មាន លុយហូរចូលច្រើនៗពីមួយថ្ងៃទៅមួយថ្ងៃ អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ទ្វារផ្ទះ។ ចំណែកការធ្វើដំណើរទៅណាមកណាសុខសប្បាយតាមផ្លូវជានិច្ច។
ឆ្នាំមមី៖ រយៈពេល១សប្ដាហ៍ខាងមុខនេះ រាល់ការងាររកទទួលទានប្រចាំថ្ងៃទទួលបានលាភផល លាភលុយហូរចូលយ៉ាងក្រាស់ក្រៃកើនឡើងរាល់ថ្ងៃ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញចំណេញលើសលប់ ហើយជាពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃណាស់។ ការធ្វើដំណើរទីជិត ឆ្ងាយជួបតែសេចក្តីសុខ ក្សេមក្សាន្ត៕