យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំមមែ,កុរ,ថោះ ស្រាប់តែផ្លាស់ប្ដូរខ្សែជីវិតដោយត្រូវបានទទួលលាភពីអ្នកតាចិនរហូតដល់១ខែជាប់គ្នាឯណោះ។
ឆ្នាំមមែ៖ អ្នកកើតនេះប្រកបដោយការឧស្សាហ៍ព្យាយាម មានប្រាជ្ញាក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយឡែកកាលពីខែមុនៗអ្នកមានការខាតបង់លើជំនួញច្រើនគួរសមដែរ តែ១ខែខាងមុខនេះអ្នកនឹងមានឱកាសស្រង់ដើមយកមកវិញហើយព្រោះតែការរកប្រាក់បានដោយអាជីពរបស់អ្នកនឹងត្រូវកើនឡើងទ្វេដង ជាពិសេសសមាជិកក្នុងគ្រួសារអ្នកនឹងទទួលបានក្តីសុខសុភមង្គលយ៉ាងខ្លាំងពីភាពជោគជ័យរបស់អ្នក។
ឆ្នាំកុរ៖ អ្នកបានចាប់កំណើតមកជាមួយនឹងភាពឆ្លាតវៃ មានសណ្តានចិត្តល្អ ចេះគោរពកោតខ្លាចអ្នកដទៃនិងមានក្តីអាណិតអាសូរដល់មនុស្សជាច្រើនដែលនៅជិតអ្នក។ ទោះបីជាកាលពីខែមុនអ្នកមានភាពលំបាកច្រើនជាងស្រណុកពិតមែន ប៉ុន្តែចាប់ពីពេលនេះរហូតដល់១ខែខាងមុខ អ្នកនឹងបានជួបសេចក្តីសុខសុភមង្គលយ៉ាងពេញលេញ មិនថាទាំងការប្រកបរបររកស៊ី ទាំងស្នេហានិងផ្លូវជីវិតនោះទេជួបតែសំណាង លុយហូរពេញៗដៃ។
ឆ្នាំថោះ៖ អ្នកឆ្នាំនេះជាមនុស្សប្រកបដោយអត្តចរឹកល្អម្នាក់ ឈ្លាសវៃ អាចបត់បែនគ្រប់កាលៈទេសៈ និងចូលចិត្តធ្វើឱ្យអ្នកដទៃរីករាយ។ យ៉ាងណាម៉ិញជោគសំណាងរបស់អ្នកនឹងត្រូវចាប់ផ្តើមរត់មករកអ្នកបន្តិចម្តងៗហើយ ជាពិសេសរយៈពេល១ខែខាងមុខនេះ អ្នកនឹងមានឱកាសអភិវឌ្ឍខ្លួនអ្នកឱ្យកាន់តែជោគជ័យខ្លាំងថែមទៀត រួមជាមួយនឹងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់៕