កុំទាន់ភ័យ! អ្នកកើតឆ្នាំទាំង៣នេះ នឹងទទួលបានទ្រព្យមកវិញនៅថ្ងៃស្អែកនេះហើយ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានទ្រព្យសម្បត្តិចូលផ្ទះវិញនៅថ្ងៃស្អែកនេះ។

ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះ លោកអ្នកសម្បូរលុយចាយណែនៗហោប៉ៅ មានង៉ូវហេងឡើងខ្លាំង និងមានលាភធំចូលមកលើសពេលណាៗទាំងអស់។

ឆ្នាំច៖ ថ្ងៃស្អែកនេះរាសីនៃសំណាងលោកអ្នកឡើងខ្ពស់ត្រដែត ប្រកបកិច្ចការអ្វីក៏បានសម្រេចជោគជ័យ ទទួលផលជាទីកក់ក្តៅ។ បើអ្នកប្រកបរបររកស៊ីជួញដូរប្រាកដជាទទួលបានផលសមប្រកបខ្លាំងណាស់ប្រៀបបាននឹងភ្លៀងធ្លាក់ពីលើអាកាស ពោលគឺប្រាក់ចូលមកដូចចាក់ទឹក។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំជូត៖ នៅថ្ងៃស្អែកនេះដួងរាសីនៃសំណាងលោកអ្នកល្អប្រសើរខ្លាំងណាស់ ជាឱកាសល្អក្នុងការសម្រេចចិត្ត ចរចា ឬធ្វើកិច្ចសន្យា និងការផ្លាស់ប្តូរការងារអ្វីមួយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយមានការទិញចូលលក់ចេញចំណេញច្រើន៕