នៅប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោចិននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំរោង,មមែ,ថោះ នៅយប់នេះស្រាប់តែផ្កាយសំណាងរៈឡើយធ្វើឲ្យជីវិតភ្លឺចែងចាំង និងអាចជួបរឿងល្អៗផ្ទួនៗនៅឆាប់ៗខាងមុខនេះទៀតផង។
ឆ្នាំរោង៖ តាមទំនាយពីស្ដេចហោចិនបានអះអាងថា នៅឆាប់ៗខាងមុខនេះ លុយធំនឹងចូលមកដល់លោកអ្នក រាសីនៃសំណាងខ្ពស់ត្រដែតទទួលបានសម្បត្តិមហាសេដ្ឋីមានលាភ មានជ័យ មានលុយចូលហូរហៀរ។ ការងាររកទទួលទានគ្រប់ច្រកល្ហក ជួបតែលាភជ័យ និងប្រាក់ចូលមកគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មកណាប្រសព្វតែភាពសុខសាន្តតាមដងផ្លូវរហូត។
ឆ្នាំមមែ៖ នៅក្នុងពេលឆាប់ៗខាងមុខនេះដួងរាសីនៃសំណាងលោកអ្នកល្អប្រសើរខ្លាំងណាស់ ជាឱកាសល្អក្នុងការសម្រេចចិត្ត ចរចា ឬធ្វើកិច្ចសន្យា និងការផ្លាស់ប្តូរការងារអ្វីមួយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយមានការទិញចូលលក់ចេញចំណេញច្រើន។ ការធ្វើដំណើរទៅទីជិតឆ្ងាយមានតែក្រុមមនុស្សល្អៗជួយជ្រោមជ្រែង ជួយយកអាសា និងគាំពារជានិច្ច។
ឆ្នាំថោះ៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ លោកអ្នកសម្បូរលុយចាយ មានយីអ៊ុនលើករាសីឡើងខ្លាំង ផុតគ្រោះស៊យអស់គ្មានសល់ មានតែលាភធំ លុយធំចូលមកជំនួសវិញ។ ការងារទាំងឡាយរីកចម្រើនទៅមុខលឿនដូចតំណក់ទឹកភ្លៀងធ្លាក់ពីលើមេឃ។