នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅរយៈពេល៥ថ្ងៃទៀតហុងស៊ុយនឹងងើបឡើងខ្លាំង ជាហេតុធ្វើឲ្យលុយហូរចូលគ្រប់ច្រកល្ហក់តែម្ដង។
ឆ្នាំជូត៖ នៅរយៈពេល៥ថ្ងៃទៀត លោកអ្នកមានលាភធំហូរចូលដូចទឹក ការងារតាមអង្គភាព ស្ថាប័នទទួលផលល្អប្រសើរ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញដ៏ច្រើនលើសលប់ គ្រួសារមានសុភមង្គលក្រៃលែង ។
ឆ្នាំមមី៖ នៅរយៈពេល៥ថ្ងៃទៀតនេះ លោកអ្នកប្រកបរបររកស៊ីជួញដូរការងារអ្វីមួយ ទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោត គឺចូលមកខ្លាំងហួសពីការស្មាន។
ឆ្នាំកុរ៖ នៅរយៈពេល៥ថ្ងៃទៀតនេះ ជាពេលវេលាមាសមានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញក៏កាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ៕