គ្រូហោម៉ោងលាភត្រូវតែមាន! ឆ្នាំថោះ,មមី,រកា ត្រូវតែដឹងនេះជាម៉ោងលាភរបស់អ្នកនៅ២ថ្ងៃខាងមុខ!

នៅប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំថោះ,មមី,រកា នឹងទទួលបានលាភសំណាងនៅរយៈពេល២ថ្ងៃខាងមុខនេះ តែក្នុងនោះលោកអ្នកក៏ត្រូវតែដឹកពីម៉ោងនៃលាភសំណាងដែលទទួលបានផងដែរ។

ឆ្នាំថោះ៖ ម៉ោងនៃលាភសំណាង ៧ព្រឹក ដល់ ៩យប់។ រយៈពេល២ថ្ងៃខាងមុខនេះមានពន្លឺរស្មីចែងចាំងភ្លឺផ្លេកពីលើអាកាសដូចពេជ្រចរណៃ មានអានុភាព ឈ្នះអស់មារសត្រូវ និងនាំលាភ នាំសំណាង នាំសុភមង្គល ជូនដល់អ្នកជាក់ជាមិនខាន។

ឆ្នាំមមី៖ ម៉ោងនៃលាភ ៧ព្រឹក ដល់ ១២យប់។ រយៈពេល២ថ្ងៃខាងមុខនេះ មានពន្លឺចាំងផ្លេកពីលើអាកាសមានឫទ្ធីបារមី ឈ្នះអស់មនុស្សា និងពពួកអមនុស្សទាំងឡាយ នាំលាភ នាំសំណាង នាំសុភមង្គល ជូនដល់អ្នក ឱ្យមានជោគជ័យក្នុងជីវិត ជាពិសេសលោកអ្នកនឹងមានលាភ មានទ្រព្យ កើតក្តីសុខគ្រប់ពេលវេលា។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំរកា៖ ម៉ោងនៃលាភ ៦ព្រឹក ដល់ ១០យប់។​ រយៈពេល២ថ្ងៃខាងមុខនេះ ជាថ្ងៃលាភ លុយធំចូលផ្ទះ រាល់ថ្ងៃ ហើយក៏ជាថ្ងៃព្រះបិតាអណ្តើកនាគរាជប្រទានលុយចូលហូរហៀរ។ ការងាររកទទួលទានគ្រប់ច្រកល្ហក ជួបតែសុខសប្បាយទទួលលាភជ័យ និងប្រាក់កាក់ចូលមកគ្រប់ទិសទី៕