នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងចូលច្រើននៅថ្ងៃស្អែកនេះ ទោះបីជារាសីប្រចាំថ្ងៃរបស់លោកអ្នកស្រុតចុះ មធ្យម ឬឡើងខ្ពស់ក៏ នៅតែមានលាភសំណាងដូចគ្នា។
ឆ្នាំខាល៖ នៅថ្ងៃស្អែកនេះ បើទោះបីស្ថិតនៅដំណើរជីវិតរដិបរដុបក៏ពិតមែន ប៉ុន្តែជាថ្ងៃល្អបើលោកអ្នកខិតខំពុះពារកិច្ចការនោះឃើញថាតែងដំណើរការទៅមុខជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។
ឆ្នាំកុរ៖ នៅថ្ងៃស្អែកនេះ បើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
ឆ្នាំមមី៖ នៅថ្ងៃស្អែកនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លាហើយពិសេសអាចមានដំណឹងល្អថែមទៀត។ ក្រៅពីនេះបើមានការប្រកបការងារតែងត្រូវចៅហ្វាយនាយឬអ្នកគ្រប់គ្រងពេញចិត្តដែលផ្តល់ផលប្រយោជន៍អ្វីមួយឱ្យសប្បាយចិត្ត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់រើទីកន្លែងលក់ដូរឬផ្លាស់ប្តូរកន្លែងលក់ដូរអ្វីមួយតែងផ្តល់ផលល្អផងដែរ៕