នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំរកា,រោង,វក នឹងជួបរឿងល្អៗជាច្រើននៅក្នុងពេលឆាប់ៗខាងមុខនេះ។
ឆ្នាំរកា៖ ក្នុងពេលឆាប់ៗខាងមុខនេះ លោកអ្នកនឹងទទួលបានដំណឹងល្អដែលរំពឹងទុកពីមុនមក ហើយដំណឹងនោះនឹងនាំអ្នកឱ្យឈ្នះអស់មារសត្រូវដែលតាមយាយីក្នុងជីវិត ហើយបន្ទាប់មកលាភធំ មាសប្រាក់ហូរចូលចាក់ខ្សែជីវិតរបស់លោកអ្នកក្នុងសិរីមង្គលមហាប្រសើរ ក្លាយជាមនុស្សជោគជ័យក្នុងឆាកជីវិតមានទ្រព្យសម្បត្តិ បុណ្យស័ក្តិ ឋានៈឧត្តមខ្ពង់ខ្ពស់រស់នៅដោយសុខសាន្ត។
ឆ្នាំរោង៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ បើជាអ្នកមានបំណងរកស៊ីក្នុងមុខជំនួញផ្សេងៗចំណាយប្រាក់តែបន្តិចបន្តួចក៏អាចទទួលបានផលលាភហួសការស្មាន តែបើជាអ្នកធ្វើការងារតាមស្ថាប័ន អង្គភាពនានាវិញក៏បានសម្រេចលទ្ធផលល្អហួសពីការស្មាន បានឡើងបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់។
ឆ្នាំវក៖ ឆាប់ៗខាងមុខនេះ ខ្សែជីវិតរបស់លោកអ្នកពោរពេញដោយភោគទ្រព្យរីកដុះដាលឡើងជាបន្តបន្ទាប់។ ជាពិសេសបើលោកអ្នកចង់ប្រកបការងារអ្វីក៏ទទួលបានជោគជ័យធំធេង និងទទួលបានពរជ័យពីទេវតាទ្រព្យកើតលាភសំណាងសម្បូរមាសប្រាក់ស្តុកស្តម្ភលើកខ្សែជីវិតឧត្តមខ្ពង់ខ្ពស់ទៀតផង៕