យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ត្រូវបានទេវតាចារពីកំណើតមកថាជាអ្នកដែលជោគជ័យលើគ្រប់កិច្ចការងារទាំងឡាយណាដែលពួកគេធ្វើ។
ឆ្នាំម្សាញ់៖ មនុស្សដែលកើតក្នុងឆ្នាំនេះ មិនថាបំពេញការងារអ្វីទេ គឺអាចទទួលបានជោគជ័យទាំងអស់។ ជាពិសេស គេក៏ជាអ្នកដែលមានសមត្ថភាពខ្លាំងក្នុងការផលិតលុយធំដែរ។ ដូចនេះ ប្រាក់នឹងមានច្រើនទៅៗជាមិនខានឡើយនាពេលអនាគត់។
ឆ្នាំឆ្លូវ៖ អ្នកដែលកើតក្នុងឆ្នាំនេះ បើមិនបំពេញការងារបានល្អទេ គឺនៅមិនសុខឡើយ។ ជាពិសេស គេជាបុគ្គលដែលមានចិត្តល្អណាស់។ ជាហេតុដែលធ្វើឲ្យគេអាចប្រាក់ហូរចូលយ៉ាងច្រើននៅអាយុកាន់តែច្រើនទៅ។
ឆ្នាំវក៖ បុគ្គលដែលកើតក្នុងឆ្នាំនេះ មិនថាបំពេញការងារអ្វីទេ គឺតែងតែប្រឹងប្រែងអស់ពីសមត្ថភាពជានិច្ច។ ជាពិសេស គេមានខួរក្បាលដែលឆ្លាតណាស់ ថ្ងៃណាមួយគេអាចបង្កើតបានប្រាក់ដែលចាយមិនចេះអស់ឡើយ៕