យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោរនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថាអ្នកកើតឆ្នាំមមី,រកា,កុរ គឺជាមនុស្សមានសំណាងខ្ពស់តាំងពីចាប់កំណើតមក ហើយនាំលាភជាច្រើនដល់ក្រុមគ្រួសារទៀតផង។
ឆ្នាំមមី៖ អ្នកដែលកើតឆ្នាំនេះគឺជាមនុស្សមានសំណាងធំតាំងពីចាប់កំណើតមក ព្រោះជាមនុស្សដែលមានមាស ពេជ្រ ទ្រព្យធន និងនាំសំណាងមកកាន់គ្រួសាររបស់ពួកគេច្រើនណាស់។ មនុស្សប្រភេទនេះពូកែទុកដាក់លុយកាក់មាសប្រាក់ខ្លាំងណាស់ បើនិយាយពីការចាយវាយលុយវិញគឺពួកគេមិនងាយខ្ជះខ្ជាយឥតប្រយោជន៍នោះទេ ដូច្នេះហើយទើបមនុស្សប្រភេទនេះតែងមានលុយចាយមិនចេះដាច់សោះ។
ឆ្នាំរកា៖ គ្រួសារដែលមានមនុស្សកើតឆ្នាំនេះគឺពិតជាសំណាងណាស់ ពីព្រោះពួកគេបាននាំលាភសំណាង និងមាសប្រាក់ជាច្រើនមកកាន់ក្រុមគ្រួសាររបស់ខ្លួន។ ពិសេសជាងនេះពួកគេមានការអភិវឌ្ឍខ្លួនបានលឿនណាស់ ហើយក៏ជាមនុស្សដែលអាចនឹងរកលុយបានយ៉ាងងាយ ដូច្នេះហើយសម្រាប់មនុស្សប្រភេទនេះគឺមិនងាយនឹងដាច់លុយនោះទេ។
ឆ្នាំកុរ៖ អ្នកកើតឆ្នាំនេះពិតជាមានសំណាងធំណាស់ ពួកគេបាននាំលាភ នាំមាសប្រាក់ជាច្រើនមកកាន់គ្រួសាររបស់់ពួកគេចាប់តាំងពីចាប់កំណើតមកម្ល៉េះ ឬអាចនិយាយបានថាពួកគេគឺជាមាសប្រាក់ប្រចាំគ្រួសារតែម្ដង។ មនុស្សប្រភេទនេះ ពួកគេមានភាពអំណត់អត់ធន់នឹងការងារខ្លាំងណាស់ យកការព្យាយាមជាធំ ហើយគេក៏ជឿជាក់ថាពួកគេជាមនុស្សដែលសម្បូរលុយចាយច្រើន ព្រោះពួកគេគឺជាមនុស្សដែលមានសំណាងជាមួយលុយ៕