នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង២ខាងក្រោមនេះនឹងមានលាភសំណាងហូរចូលនៅព្រឹកស្អែកនេះ។
ឆ្នាំវក៖ នៅព្រឹកស្អែកនេះ យីអ៊ុនឡើងស្រឺត ចាត់ថាជាពេលវេលាដែលលោកអ្នកត្រូវទទួលលាភធំចូលមកក្នុងជីវិតយ៉ាងបរិបូណ៌។ សម្រាប់លោកអ្នកដែលរង់ចាំទាក់ទងប្រាក់កាក់ រង់ចាំការងារ រង់ចាំដំណឹងល្អដទៃទៀតរមែងមានការឆ្លើយតបជាផលល្អមកវិញសមតាមបំណងប្រាថ្នា។
ឆ្នាំថោះ៖ នៅព្រឹកស្អែកនេះលោកអ្នកមានង៉ូវហេងខ្លាំង លេខហុងស៊ុយ៥៧១។ ដួងរាសីនៃសំណាងរបស់លោកអ្នកនៅតែល្អប្រសើរ ទោះធ្វើអ្វីក៏ដោយឃើញថាហុចផលមកវិញជាទីកក់ក្តៅ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះលោកអ្នកជួញទីជិតទីឆ្ងាយតែងផ្តល់ផលមកវិញផ្ទួនៗ៕