យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលស្ដេចហោនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំឆ្លូវ,មមែ,ថោះ ស្រាប់តែឡើងយីអ៊ុនខ្លាំងនៅរយៈពេលពីរថ្ងៃចុងសប្ដាហ៍នេះ។
ឆ្នាំឆ្លូវ៖ នៅពីរថ្ងៃចុងសប្ដាហ៍នេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួល បានផ្លែផ្កាតបមកវិញឥតគណនា។ លេខនាំសំណាង២៣៤ ពណ៌នាំសំណាងខៀវ។
ឆ្នាំមមែ៖ នៅពីរថ្ងៃចុងសប្ដាហ៍នេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។ លេខនាំហេង៤៥៩ ពណ៌នាំសំណាង ក្រហម។
ឆ្នាំថោះ៖ នៅពីរថ្ងៃចុងសប្ដាហ៍នេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង៕