នៅប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះគឺពិតជាមានវាសនាល្អមែន ព្រោះជោគជ័យទាំងលុយកាក់និងស្នេហានៅក្នុងជីវិតខ្លួន។
ឆ្នាំមមី៖ សម្រាប់លោកអ្នកដែលកើតឆ្នាំនេះទៅថ្ងៃមុខលោកអ្នកមានលាភមានសំណាងធំ មានពន្លឺផ្លេកៗចាំងចូលមកក្នុងជីវិតរបស់លោកអ្នកជាក់ច្បាស់មិនខាន ជាពិសេសមានជោគមានជ័យ មានសិរីមង្គលទោះធ្វើអ្វីតែងផ្តល់ផលល្អ។ អ្នកប្រកបរបររកស៊ីជួញដូរ មានការទិញចូលលក់ចេញចំណេញច្រើន តែទោះជាយ៉ាងណាលោកអ្នកត្រូវតែខិតខំឱ្យបានខ្លាំងក្លាពីឥឡូវនេះទៅ។ រីឯសេចក្តីស្នេហាប្រុសស្រី បើចង់ធ្វើការជ្រើសរើសគូស្រកររមែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា។
ឆ្នាំរោង៖ នៅថ្ងៃអនាគតអ្នកនឹងទទួលបានលាភសំណាងទ្រព្យសម្បត្តិជាច្រើនធ្វើឱ្យជីវិតអ្នករស់នៅលើគំនរមាសប្រាកមហាសាល។ ចំពោះអ្នកដែលមានមុខរបររកស៊ីនឹងទទួលបានការគាំទ្រពីសំណាក់មហាជន ដែលជាហេតុធ្វើឱ្យប្រាក់ចំណូលរបស់អ្នកកើនឡើងស្រឺតៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្វីដែលពិសេសនោះគឺឧបសគ្គដែលកើតមានទាំងប៉ុន្មានក៏រលាយបាត់អស់គ្មានសល់ ជាហេតុនាំឱ្យជីវិតជួបតែលាភសំណាង សិរីសួស្តីអស់មួយជីវិត។
ឆ្នាំរកា៖ នៅថ្ងៃខាងមុខការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើង ព្រោះបើមិនដូច្នេះទេទ្រព្យលាភ ដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។ រីឯរឿងស្នេហាវិញ តែងតែជួបមិត្ត១០០ឆ្នាំក្នុងជីវិត ថែរក្សារគ្នាមិនបោះបង់នោះទេ៕