នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់គ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំរោង,កុរ,ថោះ នៅរយៈពេល៣ថ្ងៃទៀតនេះ នឹងជួបរឿងល្អៗជាច្រើននឹកស្មានមិនដល់ទៀតផង។
ឆ្នាំរោង៖ ពណ៌នៃលាភសំណាង ពណ៌ខៀវ នៅរយៈពេលបីថ្ងៃទៀតនេះ លោកអ្នកនឹងទទួលបានសម្បត្តិមហាសេដ្ឋីគុណបារមីព្រះអង្គមាសកំពូលភ្នំទ្រព្យ នាំលាភធំប្រជុំដុល្លារមានទ្រព្យចូលមកហូរហៀររួមនឹងបានឡើងបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់។
ឆ្នាំកុរ៖ នៅរយៈពេលបីថ្ងៃទៀតនេះ លោកអ្នកសម្បូរលុយចាយហៀរដៃមានលាភធំចូលមក ង៉ូវហេងឡើងខ្លាំង។ អ្នកកើតឆ្នាំនេះជាអ្នកមានទ្រព្យមហាសាលនិងមានបញ្ញាច្រើនប្រសប់ក្នុងការរកលុយ រាសីខ្ពស់ត្រដែត ពណ៌នាំសំណាង មាស ការងាររកទទួលទានរីកចម្រើនទៅមុខដោយរលូន។
ឆ្នាំថោះ៖ នៅរយៈពេលបីថ្ងៃទៀតនេះ លោកអ្នកមានរាសីនៃសំណាងឡើងខ្ពស់ត្រដែត ង៉ូវហេងល្អមានលាភមានសំណាងធំសម្បូរលុយចាយហូរហៀរការងារជោគជ័យ។ អ្នកកើតឆ្នាំនេះជាមនុស្សមានឫទ្ធិអំណាចឧត្តមប្រពៃណាស់ មានទ្រព្យជាប់តាមប្រាណប្រចាំជីវិត ពណ៌នាំសំណាងទឹកក្រូច មាសប្រាក់ហូរចូលជានិច្ច៕