យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅក្នុងពេលឆាប់ៗខាងមុខ និងទទួលបានលាភទ្រព្យសម្បត្តិជាច្រើន ទោះបីឆ្ងាយយ៉ាងណាក៏រត់មករកអ្នកដែរ។
ឆ្នាំច៖ នៅឆាប់ៗខាងមុខនេះ មិនថាទ្រព្យនោះនៅឆ្ងាយយ៉ាងណាទេ អ្នកនិងអាចបានជួបវាប្រាកដ ហើយទទួលយកវាយ៉ាងស្រួល។ លេខសំណាង១៦៨ មួយវិញទៀតអ្នកក៏អាចទទួលបានទ្រព្យពីការរកស៊ី ឬការងាររបស់អ្នកដែរ ប៉ុន្តែអ្នកមិនបានចាប់អារម្មណ៍ឡើយ។ អាស្រ័យហេតុនេះ អ្នកអាចចាប់ផ្តើមបើកឃ្លាំងមួយដ៏ធំទុកដើម្បីដាក់ទ្រព្យទាំងនេះចូលមក។
ឆ្នាំថោះ៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ ការងាររកទទួលទានរបស់លោកអ្នកនឹងមានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គរារាំង លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមក មានង៉ូវហេងឡើងខ្លាំង។ អ្នកកើតឆ្នាំនេះជាមានទ្រព្យមហាសាលដ៏ឆ្ងាយមួយកំពុងសំដៅមករកអ្នកហើយ។
ឆ្នាំជូត៖ នៅឆាប់ៗខាងមុខនេះ ទេវតាទ្រព្យនឹងចុះមកនាំអ្នកដើរទៅរកផ្លូវដែលសម្បូរទៅដោយទ្រព្យយ៉ាងច្រើនសន្ធឹក។ ដូចនេះជីវភាពលំបាករបស់អ្នកនឹងចាប់ផ្តើមចាកឆ្ងាយពីអ្នកហើយ បើនិយាយពីការរកស៊ីវិញ មានអតិថិជនចូលមកច្រើនដូចយកលុយមកបោះអោយទាំងដុំចឹង។ លេខហេង២៥៨ មិនថាអ្នកធ្វើអ្វីទេគឺសុទ្ធតែអាចទទួលបានជោគជ័យនិងនាំមហាលាភសំណាងដល់អ្នកទាំងអស់៕