នៅប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បញ្ជាក់យ៉ាងច្បាស់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ឡើងលាភយ៉ាងខ្លាំងនៅរយៈពេល៣ថ្ងៃចុងខែនេះ ពោលគឺនៅថ្ងៃទី២៩,៣០,៣១។
ឆ្នាំរកា៖ នៅរយៈពេល៣ថ្ងៃខាងមុខនេះ លោកអ្នកនឹងមានអំណាចដ៏លើសលប់ដោយសារព្រេងសំណាង ហើយមានគេជូនវត្ថុមានតម្លៃមិនធ្លាប់មាន ជាមួយនេះនឹងអាចក្លាយទៅជាមនុស្សដែលមានការស្ញប់ស្ញែងពីជនទូទៅ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ទោះបីចេញជួញដូរនៅទីណាក្តីមិនថា ជិតឬឆ្ងាយឡើយរមែងបានសមប្រកបទាំងអស់។
ឆ្នាំជូត៖ នៅរយៈពេល៣ថ្ងៃខាងមុខនេះ លោកអ្នកត្រូវបានអ្នកធំជឿទុកចិត្ត និងផ្តល់ការសរសើរ ឬតម្លើងឋានៈ ប៉ុន្តែក្នុងនោះក៏មានមនុស្សខ្សត់ទ្រព្យ ឬអ្នកចូលចិត្តប្រើអំណាចរំលោភបំពានខ្លះដែរតែមិនជាបញ្ហាអ្វីនោះទេ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ប្រាក់ចំណេញបានមកសមស្របទៅនឹងដើមទុនដែលបានដាក់ចេញ។
ឆ្នាំឆ្លូវ៖ នៅរយៈពេល៣ថ្ងៃខាងមុខនេះ លោកអ្នកនឹងមានលាភដោយការប្រើសំដីវោហារសាស្ត្រទោះជាបាននិយាយស្តីអ្វីក៏ដោយ ក៏មានការគាំទ្រពីអ្នកដទៃជានិច្ច ហើយបើមានបេសកកម្មត្រូវទៅបំពេញការងារនៅទីណានោះ ទោះជិតក្តីឆ្ងាយក្តីក៏នឹងបានជោគជ័យជាទីគាប់ចិត្ត។ បើជាអ្នកប្រកបមុខរបរជំនួញវិញ មានការរីកលូតលាស់ទៅមុខជាលំដាប់៕