នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ គឺជាកំពូលឆ្នាំសំណាង ដែលមានលាភសំណាងធំចូលមកផ្ទួនៗនៅថ្ងៃបើកឆាកដើមខែមេសាខាងមុខនេះ។
ឆ្នាំមមែ៖ លាភធំទាំងពួងហូរចូលដូចទឹក ការងាររកទទួលទានបានកាក់កបហួសបំណងប្រាថ្នា នៅដើមខែមេសាខាងមុខនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរ ឬការងារតាមអង្គភាពស្ថាប័នរមែងជោគជ័យហួសពីការស្មាន។
ឆ្នាំច៖ នៅដើមខែមេសាខាងមុខនេះ លោកអ្នកមានលាភមានសំណាងធំប្រជុំចូលគ្រប់ទិស។ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានកាក់កបខ្លាំងណាស់ ប្រាក់ចូលមកមិនដាច់។
ឆ្នាំមមី៖ នៅដើមខែមេសាខាងមុខនេះ លោកអ្នកនឹងមានអ្នកនាំសំណាងមកដល់មុខផ្ទះទាំងព្រលឹម។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃផងដែរ៕