កាលពីប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះឃើញថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានសំណាងហូរចូលក្នុងជីវិតយ៉ាងច្រើនចាប់ពីថ្ងៃស្អែកនេះរហូតដល់ថ្ងៃសៅរ៍ទី០១ ខែមេសាខាងមុខនេះ។
ឆ្នាំខាល៖ ចាប់ពីថ្ងៃស្អែកនេះទៅរហូតដល់ថ្ងៃសៅរ៍ដើមខែក្រោយនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួលបានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំមមី៖ ចាប់ពីថ្ងៃស្អែកនេះទៅរហូតដល់ថ្ងៃសៅរ៍ដើមខែក្រោយនេះ ជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ហូរចូលដូចចាក់ទឹក។
ឆ្នាំកុរ៖ ចាប់ពីថ្ងៃស្អែកនេះទៅរហូតដល់ថ្ងៃសៅរ៍ដើមខែក្រោយនេះ រាសីនៃសំណាងរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អកំពុងនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចារឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នា។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានតែភាពលូតលាស់ទៅមុខប្រសើរណាស់៕