យោងតាមគេហទំព័រហោរាសាស្រ្តចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងហូរចូលច្រើននៅក្នុងឆ្នាំថ្មីដែលឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ឆ្នាំច៖ នៅក្នុងឆ្នាំថ្មីខាងមុខនេះផងដែរ បើសិនលោកអ្នកមានបំណង ឬគម្រោងធ្វើអ្វីមួយ សូមកុំរេរា ហើយត្រូវសម្រុកធ្វើទៅតាមគម្រោង និងជាធ្វើជាជំហានៗ ដ្បិតភាពជោគជ័យនឹងតោងនៅជាប់ខ្លួនអ្នកជានិច្ច ប៉ុន្តែលោកអ្នកក៏ត្រូវតែប្រុងប្រយ័ត្នផងដែរចំពោះមនុស្សនៅជិតខ្លួន ដែលមាននិស្ស័យយកចិត្តអ្នក បើមិនដូច្នោះទេ ព្រេងសំណាងនឹងត្រូវប្ដូរមកជាគ្រោះចាញ់បោកគេវិញជាមិនខានឡើយ។
ឆ្នាំជូត៖ នៅក្នុងឆ្នាំថ្មីខាងមុខនេះ បើទោះជាលោកអ្នកជួបនឹងឧបសគ្គ ឬបញ្ហាធំយ៉ាងណា ក៏មានក្រុមមនុស្សនៅចាំជួយដោះស្រាយបានយ៉ាងប្រសើរ ជាពិសេស សម្រាប់អ្នកដែលប្រកបកិច្ចការងារនៅក្នុងរដ្ឋាភិបាលតែម្ដង។ ដោយឡែកសម្រាប់អ្នកប្រកបជំនួញជួញដូរវិញ ក៏នឹងទទួលបានភាគលាភយ៉ាងធំធេង ដែលសូម្បីតែបំណុលដែលគេជំពាក់ និងត្រូវបានគេបំភ្លេចចោលកាលពីឆ្នាំចាស់នោះ ក៏នឹងវិលត្រឡប់មកវិញផងដែរ។
ឆ្នាំរោង៖ ស្ទើរតែពេញមួយឆ្នាំថ្មីខាងមុខនេះ លោកអ្នកនឹងមានរាសីនៃសំណាងខ្ពស់ ជាពិសេស បានជួបនឹងក្រុមមនុស្សល្អៗ។ នៅក្នុងវេលានេះ រឿងរ៉ាវអាក្រក់ៗទាំងប៉ុន្មានដែលកើតមានតាំងពីឆ្នាំចាស់ នឹងរលាយសាបសូន្យ ដោយជំនួសមកវិញលាភធំ ហើយគោលបំណងដែលព្រៀងទុកតាំងពីឆ្នាំកន្លងទៅនោះ នឹងបានសម្រេចដូចការគិតនៅត្រឹមឆ្នាំថ្មីនេះ៕