នៅប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅរយៈពេល២ថ្ងៃទៀតលោកតាចិន នឹងប្រទានលុយកាក់ដល់អ្នកយ៉ាងច្រើនតាមរយៈការងារនិងមុខជំនួញរកសុីរបស់អ្នក។
ឆ្នាំមមែ៖ នៅរយៈពេល២ថ្ងៃទៀតនេះ លោកអ្នកនឹងមានលាភធំចូលមកផ្ទួនៗធ្វើឱ្យលោកអ្នកជួបការហត់នឿយនឹងការប្រមូលទុកដាក់ទ្រព្យសម្បត្តិទាំងនោះលើសពេលណាណាទាំងអស់។ នៅក្នុងឱកាសមាសនេះផងដែរ លោកអ្នកទទួលបានទ្រព្យរស់គឺមានមនុស្សល្អៗជាច្រើនចូលមកជួយជ្រោមជ្រែងក្នុងកិច្ចការរហូតសម្រេចប្រយោជន៍ធំធេង និងមានរឿងល្អៗចូលមកដំណាលគ្នា។
ឆ្នាំរកា៖ នៅរយៈពេល២ថ្ងៃទៀតនេះ លោកអ្នកនឹងទទួលបានកំណប់ទ្រព្យពិសេសណាមួយដែលតែងតែប៉ងប្រាថ្នាជាយូរមកហើយ គឺលាភធំ លុយធំចូលមកពេញៗដៃលែងខ្វះចាយ ឯបំណងប្រាថ្នារបស់លោកអ្នកទាំងអម្បាលម៉ានក៏នឹងបានសម្រេចទាំងអស់នៅពេលនេះផងដែរ។
ឆ្នាំជូត៖ នៅរយៈពេល២ថ្ងៃទៀតនេះ លោកអ្នកផុតទុក្ខ អស់ភ័យ ជួបតែលាភសំណាង កាក់កបនឹងមុខរបរខ្លាំង លុយធំហូរចូលផ្ទះ លើករាសីអង្គុយលើគំនរទ្រព្យសម្បត្តិដ៏មហាសាលប្រកបដោយសិរីសួស្តីវិបុលសុខគ្រប់ប្រការ ដែលចាត់ថាជាថ្ងៃមហាសំណាង មហាមង្គលបវរមហាប្រសើររបស់លោកអ្នក៕