តាមក្បួនចិនអ្នកកើតឆ្នាំមមែ,ឆ្លូវ,រកា បានឆ្លងផុតការលំបាកតែចាំបាច់ធ្វើរឿងនេះដើម្បីសម្រេចគ្រប់កិច្ចការងារ!
នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំមមែ,ឆ្លូវ,រកា បានឆ្លងផុតការលំបាកបំផុតក្នុងជីវិតហើយ តែគម្បីធ្វើរឿងមួយចំនួនខាងក្រោមនេះដើម្បីសម្រេចគ្រប់កិច្ចការងារទៅថ្ងៃខាងមុខ។
តាមក្បួនចិនទាយថា អ្នកកើតឆ្នាំមមែ,ឆ្លូវ,រកា បានឆ្លងផុតការលំបាកបំផុតក្នុងជីវិតហើយ មិនថាការងារ លុយកាក់ និងចំណងស្នេហ៍នោះទេ។
មិត្តភក្តិ គ្រួសារ មានបញ្ហាស្អិតកង្វល់កាលពីកន្លងទៅនេះ និងរលាយបាត់អស់ លើករាសីថ្មីបើកមុខបួនឆ្នាំជាប់គ្នា អ្នកប៉ងបានបុត្រនិងបានដូចចិត្ត អ្នកមានរោគារកគ្រូមើលចំ អ្នកប៉ងប្តូរផ្ទះនឹងបានបានដូចបំណង ហើយអ្នកជាប់បំណុលនឹងបានរើខ្លួនផងដែរ។
ចូររកទឹកថ្លា តំកល់ជើងសរសរផ្ទះ ឬមុខផ្ទះធំ កុំឱ្យស្ងួតបង់។ ចូររំងាប់ចិត្តក្រោធ អភ័យលើកលែង។ វត្ថុក្នុងដៃទាំងអស់មិនឃើញផលភ្លាមតែនឹងក្លាយមកជាសម្បត្តិយូរលង់។ បើថ្វាយផ្កា កុំចោលផ្កាឈូក ថ្វាយបង្អែមកុំចោលល្មុត៕