នៅមុននេះបន្ដិចគេហទំព័រហោរាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំរកា,ថោះ,ឆ្លូវ នឹងទទួលបានលាភសំណាងនៅរយៈពេល២ថ្ងៃខាងមុខនេះ តែលោកអ្នកក៏ត្រូវតែដឹងពីម៉ោងដែលទទួលបានលាភជ័យនោះផងដែរ។
ឆ្នាំរកា៖ ម៉ោងនៃលាភសំណាង ៥ព្រឹក ដល់ ៤ល្ងាច នៅ២ថ្ងៃខាងមុខនេះ ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរខ្លាំង និងផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារហុចផលមកវិញភ្លាមៗ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខជានិច្ច ដូច្នេះជាឱកាសល្អក្នុងការបើកមុខរបរតូចធំបំផុត ប្រាក់ចំណេញប្រាកដជាទទួលបានយ៉ាងគាប់ប្រសើរ។
ឆ្នាំថោះ៖ ម៉ោងនៃលាភសំណាង ៧ព្រឹក ដល់ ៨យប់ នៅ២ថ្ងៃខាងមុខនេះ លោកអ្នកមានពន្លឺចាំងភ្លឺផ្លេកៗពីលើអាកាសបង្ហាញពីឫទ្ធីបារមីតេជៈ ឈ្នះអស់ពពួកមារសត្រូវ និងនាំលាភ នាំសំណាង នាំសុភមង្គលប្រពៃណាស់ជូនដល់អ្នក។ ការរកទទួលទានគ្រប់ច្រកល្ហក ជួបតែសុខសប្បាយទទួលលាភជ័យ និងប្រាក់កាក់ចូលមកគ្រប់ទិសទី។
ឆ្នាំឆ្លូវ៖ ម៉ោងនៃលាភសំណាង ៩ព្រឹក ដល់ ៩យប់ នៅ២ថ្ងៃខាងមុខនេះ ដំណើរជីវិតរបស់លោកអ្នក មានភាពភ្លឺថ្លាមិនថារឿងការងារ បញ្ហាប្រាក់កាក់ឬរឿងរ៉ាវផ្ទាល់ខ្លួនបានប្រែក្លាយជាភ្លឺថ្លាដ៏ត្រចាស់ត្រចង់ និងមានសិរីសួស្តីប្រពៃណាស់។ ហើយលោកអ្នកប្រកបរបររកទទួលទានមិនថាអ្វីនោះទេគឺមានការលូតលាស់គួរជាទីគាប់ចិត្ត លុយកាក់ហូរចូលដូចភ្លៀងធ្លាក់ពីលើអាកាស៕