នៅប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាង រឿងល្អៗជាច្រើនកើតមានឡើងលើខ្លួននៅថ្ងៃស្អែកនេះ។
ឆ្នាំវក៖ ស្អែកថ្ងៃថ្មីទេវតាទ្រព្យប្រទានពរជ័យសំណាងធំណាស់ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទាន មានលាភ មានលុយហូរចូលច្រើនៗពីមួយថ្ងៃទៅមួយថ្ងៃ អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ទ្វារផ្ទះ។
ឆ្នាំកុរ៖ រាល់ការងាររកទទួលទានប្រចាំថ្ងៃទទួលបានលាភផល លាភលុយហូរចូលយ៉ាងក្រាស់ក្រៃកើនឡើងជាប់មិនដាច់ក្នុងថ្ងៃថ្មីស្អែកនេះ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញចំណេញលើសលប់ ហើយជាពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃណាស់។
ឆ្នាំច៖ អ្នកនាំសំណាងដល់គ្រួសារទាំងមូល នាំលាភចូលពេញៗ លុយចូលឈឹបៗនៅថ្ងៃស្អែកនេះ សម្បូរទ្រព្យសម្បត្តិ មានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់រស់ដោយសិរីមង្គល។ ការរកទទួលទាន កិច្ចការទាំងឡាយរីកចម្រើនទៅមុខដោយរលូន សំណាងក្នុងរឿងប្រាក់កាសហូរចូលដូចទឹក៕