យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំទាំងបីខាងក្រោមនេះ នឹងមានលាភធំ លុយកាក់ជាច្រើនហូរចូលចាប់ពីថ្ងៃស្អែកនេះទៅ លោកអ្នកត្រៀមរាប់លុយទុកឲ្យហើយទៅ។
ឆ្នាំខាល៖ ចាប់ថ្ងៃស្អែកនេះទៅរហូតដល់ចុងខែជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភលុយហូរចូលដូចចាក់ទឹក។
ឆ្នាំរោង៖ ចាប់ពីថ្ងៃស្អែកនេះទៅរហូតដល់ចុងខែ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំច៖ ចាប់ពីរថ្ងៃស្អែកនេះទៅរហូតដល់ចុងខែ លោកអ្នកមានលាភមានជ័យ មានសំណាងខ្ពស់ មានលុយ មាស ប្រាក់ហូរចូលពេញណែនហោប៉ៅទាំង៤ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។