នៅប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំវក,ថោះ,រោង នឹងទទួលបានលាភជាច្រើននៅចន្លោះអាយុ៣០-៣៥ឆ្នាំ ហើយក៏ជាវ័យដែលលុយហូរចូលខ្លាំងបំផុតផងដែរ។
ឆ្នាំវក៖ នៅចន្លោះវ័យ៣០-៣៥ឆ្នាំ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អកំពុងនៅចាំហុចឱ្យជានិច្ច បើចង់បើកជំនួញធំៗគឺត្រូវប៉ាន់បំផុត។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានតែភាពលូតលាស់ទៅមុខប្រសើរណាស់។
ឆ្នាំថោះ៖ នៅចន្លោះវ័យ៣០-៣៥ឆ្នាំ ជាវ័យដែលលោកអ្នកប្រកបរបររកស៊ីជួញដូរលុយចូលខ្លាំងបំផុត បើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសលាភប្រាក់ហូរចូលដូចចាក់ទឹក។
ឆ្នាំរោង៖ នៅចន្លោះវ័យ៣០-៣៥ឆ្នាំនៅចន្លោះវ័យ៣០-៣៥ឆ្នាំ ជាវ័យដែលលោកអ្នកធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ មិនថាការងារប្រចាំថ្ងៃឬមុខជំនួញរកសុីនោះទេ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញច្រើនលើសលប់៕