យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ មានលាភជ័យ ទេវតាតាមថែរក្សា ធ្វើការប៉ងប្រាថ្នាអ្វីក៏សម្រេចដូចបំណងដែរ។
ឆ្នាំរោង៖ លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ។ តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃ ធ្វើការប្រាថ្នាអ្វីក៏បានសម្រេច។
ឆ្នាំមមែ៖ លាភធំទាំងពួងនឹងហូរចូលដូចទឹក ការងាររកសុីអ្វីបានដូចប្រាថ្នា លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី សូមធ្វើការបុណ្យស្រន់និងប៉ងប្រាថ្នាពីបំណងរបស់លោកអ្នកភ្លាមទៅ។
ឆ្នាំជូត៖ នៅអំឡុងពេលនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់ ព្រោះមានទេវតាតាមថែរក្សា លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ៕