ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣

នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការរញ្ជួយ​ចិត្ត និង មាន​បញ្ហា​មួយចំនួន​ចូល​យាយី​នាំ​ពិបាក​ដោះស្រាយ​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ត្រូវ​ប្រយ័ត្នប្រយែង​ចៅហ្វាយនាយ​បន្តិច​ព្រោះ​ងាយ​ចាប់​ថ្នាំងថ្នាក់​និង​បង្កហេតុ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ ​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប និង មាន​បញ្ហា​ច្រើន​ចូល​យាយី​នាំ​ជួប​ស្ថានភាព​លំបាក​។​សម្រាប់​ថ្ងៃនេះ​ដែរ​បញ្ហា​ការងារ បញ្ហា​ផ្ទាល់ខ្លួន គឺមាន​ភាព​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​តែង​ជឿនលឿន​គ្រាន់​គាប់​បំណង​ត្រឡប់មកវិញ​។​ថ្ងៃ​នេះដែរ​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ លោកអ្នក​ត្រូវតែ​ក្តោប​ក្តាប់​ឱកាស​នេះ​កុំឱ្យ​ឆ្លង​ផុត​ដោយ​ឥតប្រយោជន៍​ឡើយ​ដោយ​អាច​ប្រកប​របរ​ថ្មីៗ​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​កាន់តែ​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុង​ការនិយាយ​គ្នា​អំពី​គម្រោង​អាពាហ៍ពិពាហ៍​ហើយ​៕

ឆ្នាំខាល៖ ​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ចង់​ពឹងពាក់​នរណាម្នាក់​ក៏​ទទួល​ផ្លែផ្កា​គ្រាន់​ពេញចិត្ត​។​ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​បើទោះបី​កិច្ចការ​មមាញឹក​ពិតមែន​តែ​ក៏មាន​សំណាង​មកវិញ​ដែរ​គឺ​ធ្វើ​ច្រើន​តែង​ហុច​ផល​ច្រើន​ជានិច្ច​។​ក្នុងថ្ងៃនេះ​ដែរ​លាភ​សំណាង​ហាក់​ហូរ​ចូល​ខ្លះ ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​។​រីឯ​បញ្ហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំថោះ៖ ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​ឃើញថា លោកអ្នក ជួប​ភាព​សុខដុម ហើយ​បើ​ចង់​កសាង​មិត្ត​ឬ​លុបបំបាត់​រឿង​រាវ​ពីមុនមក​ជាមួយ​អ្នកដទៃ​ក៏​ជា​ការល្អប្រពៃ​បំផុត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុក​ការងារ​ឬ​ទំនាក់​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់​ប្រពៃ​៕

ឆ្នាំរោង៖ ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​តែង​ជួប​នូវ​បញ្ហា​យាយី ឬ​ជម្លោះ​វិវាទ​កើតឡើង​ដោយ​មិនបាន​តាំងចិត្ត​ឡើយ ។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​គប្បី​ចាត់ចែង​ឱ្យ​ឆាប់​ចប់​ពីព្រោះថា​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​ក៏មាន​ច្រើនជាង​នេះ​ផងដែរ​។​សម្រាប់​បុរស​ក្នុងអំឡុង​ពេលនេះ​ជួប​បញ្ហា​តានតឹង​ច្រើន​ដូចនេះ​ត្រូវ​តាំងចិត្ត​អត់ធ្មត់​និង​ធ្វើ​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចៅហ្វាយនាយ​ថា​ស្តីបន្ទោស ឬ​ត្រូវ​អ្នកដទៃ​រិះគន់​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​ងា​យ​មាន​បញ្ហា ហើយ​ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ទៅវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត និង ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​ផ្ទះសម្បែង កូនចៅ ឬ​សូម្បីតែ​សាច់ញាតិ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​ចម្រុងចម្រើន និង​សេចក្តីសុខ​របស់​យើង​ទាំងអស់​។​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​សម្របសម្រួល​ការងារ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ចំពោះមុខ​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់ដែរ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម និង ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច ដោយសារ​ការមិនចុះសម្រុង​គ្នា ឬ ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​។​បើសិន​មានការ​ប្រកបការងារ​បើ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿង​រាវ​មក​យាយី​អុក​ទ្បុ​ក ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ឆាប់​ជឿ​ក្រុមមនុស្ស​ពេក​ទេ​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​មាត់​អុជអាល​នាំ​ជួប​ផល​លំបាក​ណាមួយ​ដែល​រក​នឹកស្មាន​មិន​ដល់​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់ សម្រាប់​ការចាយវាយ​ផង​។​ សម្ព័ន្ធ​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់ និង កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​បញ្ហា​នៅតែ​ចោមរោម​យាយី ហើយ​ផល​លំបាក​ក៏​នៅ​ត្រូវ​រែកពន់​មិនទាន់​ទៅណា​ឆ្ងាយ​នៅឡើយ​ទេ​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​ច្រងេង​ច្រងេង​ឡើយ​ព្រោះថា​ផល​អាក្រក់ៗ​នោះ​ងាយ​កើតមាន​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង ហើយ​ទីបំផុត​កើត​មានរឿង​មើលមុខ​គ្នា​មិនសូវ​ចំ​ថែមទៀត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

ឆ្នាំច៖ ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​បើទោះបី​អ្នកខ្លះ​សុខកាយ​បន្តិច​ពិតមែន ប៉ុន្តែ​បញ្ហា​រឿង​រាវ​ចាស់​ថ្មី​តែង​ចូលមក​កកូរ​ផ្លូវចិត្ត​នាំ​ពិបាក​រែកពន់​ផងដែរ​។​ការប្រកប​ការងារ​ហាក់​មាន​ភាពរឹងមាំ ហើយ​បើ​ចង់​ពឹងពាក់​អ្នកតូច អ្នកធំ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕

ឆ្នាំកុរ​៖ ​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ភ្លឺ​ថ្លា និង ទោះ​ទៅកាន់​ទីណា​ក៏​មានតែ​មនុស្ស​អាណិត​ស្រឡាញ់​ពេញចិត្ត​។​ការប្រកប​ការងារ​ទោះ​ជួប​ភាព​តានតឹង​បន្តិច​តែ​ក៏​នៅ​សម្រេច​ជោគជ័យ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​លាភ​ហេង​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​ ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕