លាភហូរចូលមិនចេះដាច់! អ្នកកើតឆ្នាំទាំង២នេះ ត្រៀមខ្លួនទទួលសំណាងធំនៅថ្ងៃស្អែកនេះ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នឹងមានសំណាងធំហូរចូលជាច្រើននៅថ្ងៃស្អែកនេះ ហើយសេចក្ដីប៉ងប្រាថ្នាទាំងឡាយក៏សម្រេចដូចបំណងផងដែរ។

ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះ បើ​លោក​អ្នក​ធ្វើ​កិច្ច​អ្វី​ក៏​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។

ឆ្នាំម្សាញ់៖​ នៅថ្ងៃស្អែកនេះ ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​ប្រាក់ ហូរ​ចូល​ដូច​ចាក់ទឹក​៕