យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំម្សាញ់គឺជាឆ្នាំមានលាភសំណាងច្រើន នៅរយៈពេលមួយខែខាងមុខនេះ ការផ្លាស់ប្ដូររាសីរបស់ឆ្នាំម្សាញ់ ពីអាក្រក់ប្រែជាល្អ ជួបមហាសំណាង មានលាភមាស លាភប្រាក់ ដែលជាការកែប្រែជីវិតថ្មីចាប់ពីថ្ងៃនេះផងដែរ។
មិនត្រឹមតែប៉ុនណោះ នៅរយៈពេលមួយខែពេញ សម្រាប់មនុស្សដែលកើតឆ្នាំនេះ នឹងជួបសំណាងធំ នាំលាភចូលផ្ទះ ដែលខណៈពេលនេះ រាសីស្ថិតនៅលើកំពូលប្រាសាទកែវចរណៃ ដែលអាចកែប្រែជោគវាសនា យ៉ាងល្អជាទីបំផុត ដែលនៅក្នុងពេលវេលានេះ ទោះជាអ្នកប្រកបកិច្ចការងារអ្វី រមែងបានជោគជ័យ ហើយបើចំពោះស្ត្រីនឹងជួបលាភជាទ្រព្យច្រើនៗចូលមកក្នុងជីវិតឆាប់ៗនេះ ថែមទៀតផង៕