យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ គឺជាឆ្នាំដែលមានសំណាងខ្ពស់ ហើយការលំបាកមានតែនៅពីក្មេងទេ ពេលចាស់ទៅនឹងលែងខ្វះហើយលុយចាយ។
ឆ្នាំច៖ លោកអ្នកដែលកើតឆ្នាំនេះ ដែលមានសត្វសុនខមាសជាតំណាង នឹងមានភាពរហ័សរហួន អារម្មណ៍ភ្លឺថ្លា មានរាសីខ្ពស់ ជាពិសេសបានជួបនឹងក្រុមមនុស្សល្អៗ។ ហើយពីមួយឆ្នាំទៅមួយឆ្នាំ រឿងរ៉ាវអាក្រក់ៗទាំងប៉ុន្មានដែលកើតមាន នឹងរលាយសាបសូន្យ ដោយជំនួសមកវិញលាភធំ ហើយគោលបំណងដែលព្រៀងទុកតាំងពីក្មេងទៅនោះ នឹងបានសម្រេចដូចការគិតនៅពេលដែលអ្នកចាស់ទៅ។
ឆ្នាំជូត៖ ជាឆ្នាំដែលមានរាសីខ្ពស់ និងឈរនៅលើចំណុចកំពូលនៃជើងលេខ។ បើទោះជាលោកអ្នកជួបនឹងឧបសគ្គ ឬបញ្ហាធំយ៉ាងណា ក៏មានក្រុមមនុស្សនៅចាំជួយដោះស្រាយបានយ៉ាងប្រសើរ ជាពិសេស សម្រាប់អ្នកដែលប្រកបកិច្ចការងារនៅក្នុងរដ្ឋាភិបាលតែម្ដង។ សម្រាប់អ្នកប្រកបជំនួញជួញដូរវិញ លុយនឹងកាន់តែហូរចូលពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ពេលចាស់ទៅលុយចាយមិនខ្វះនោះទេ។
ឆ្នាំមមី៖ បើសិនលោកអ្នកមានបំណង ឬគម្រោងធ្វើអ្វីមួយ សូមកុំរេរា ហើយត្រូវសម្រុកធ្វើទៅតាមគម្រោង និងធ្វើជាជំហានៗ ដ្បិតភាពជោគជ័យនឹងតោងនៅជាប់ខ្លួនអ្នកជានិច្ច ហើយលុយធំរបស់លោកអ្នកក៏ចូលកាន់តែច្រើនឡើងៗនៅពេលដែលអ្នកមានវ័យកាន់តែច្រើនឡើងៗ៕