យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយ និងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំឆ្លូវ,ថោះ,ម្សាញ់ នឹងមានលាភសំណាងហូរចូលជាច្រើននៅរយៈពេលពីរថ្ងៃទៀតនេះ។
ឆ្នាំឆ្លូវ៖ នៅពីរថ្ងៃទៀតនេះ លេខនៃលាភសំណាងលេខ៩៩ ពណ៌នាំសំណាងពណ៌ទឹកក្រូច លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំថោះ៖ នៅរយៈពេលពីរថ្ងៃទៀតនេះ ទេវតាបានប្រទានសម្បត្តិមហាសេដ្ឋីជូនដល់អ្នក ធ្វើឲ្យអ្នកមានលាភ មានជ័យ មានលុយចូលហូរហៀរ រាល់ការងាររកទទួលទានរបស់អស់លោកអ្នករហូតល្អ មានលាភចូលជាលំដាប់ អាចនឹងឡើងមុខដំណែងឆាប់ៗនេះទៀតផង។
ឆ្នាំម្សាញ់៖ នៅរយៈពេលពីរថ្ងៃទៀតនេះ ជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក៕