យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនឹងមានលាភសំណាងល្អនៅជាប់ខ្លួនមិនចេញដាច់នោះទេ។
ឆ្នាំវក៖ នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ អ្នកនឹងមានលាភមហាសាល រាសីនៃសំណាងឡើងខ្ពស់ត្រដែត ត្រជាក់ត្រជំ និងពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសម្រេចផលភ្លាមៗ។ ពណ័នៃលាភ ពណ័ស និងទឹកក្រូច លេខលាភសំណាង២៦៨ ។ រាល់ការងាររកទទួលទាន កាក់កបជាអតិបរមា និងជាថ្ងៃជាវេលាល្អសម្រាប់បើកអាជីវកម្មថ្មីផង។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយ មិនថាផ្លូវទឹកផ្លូវគោក ឬផ្លូវអាកាសក្ដី តែងអាចប្រមូលផលកម្រៃ គ្រាន់ជាទីកក់ក្ដៅតែម្ដង។
ឆ្នាំច៖ នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ អ្នកនឹងមានលាភមហាសាល ត្រជាក់ត្រជំ និងពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសម្រេចភ្លាម។ ពណ័នៃលាភ ពណ័ឈាមជ្រូក និងស លេខហេង៤៥៩ ។ ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសហូរចូលគ្រប់ទិសទី៕