យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំច,ឆ្លូវ,ខាល និងទទួលបានអំណោយធំពីទេវតានៅថ្ងៃស្អែកនេះ ដែលក្នុងអំណោយនោះអាចឲ្យលោកអ្នកសម្រេចកិច្ចការងារជាច្រើនផងដែរ។
ឆ្នាំច៖ រាល់ការងាររកទទួលទាននៅថ្ងៃស្អែកនេះទទួលបានលាភផលយ៉ាងក្រាស់ក្រៃ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញបានផលចំណេញកប់ពពក ហើយពិសេសនោះ បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត។
ឆ្នាំឆ្លូវ៖ នៅថ្ងៃស្អែកនេះអ្នកនឹងមានលាភធំ លុយកាក់ហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែត មានទ្រព្យដូចសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ។ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទាន មានលាភមានលុយចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ និងមុខហាង។
ឆ្នាំខាល៖ ថ្ងៃស្អែកនេះលោកអ្នកអាចនឹងទទួលដំណឹងល្អទាំងនៅក្បែរខ្លួននិងដំណឹងពីចម្ងាយ។ ក្រៅពីនេះសម្រាប់លោកអ្នកដែលរង់ចាំទាក់ទងប្រាក់កាក់ រង់ចាំការងារ ឬរង់ចាំចម្លើយស្នេហារមែងមានការឆ្លើយតបជាផលល្អមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកំពុងកាក់កបខ្លាំង ហើយជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត៕