យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំច,ថោះ,មមី នឹងទទួលបានលាភសំណាងជាច្រើននៅរយៈពេលបីថ្ងៃទៀតនេះ ហើយក្នុងនេះក៏ជាការមើលតាមក្បួនរបស់ស្ដេចហោផងដែរ។
ឆ្នាំច៖ ជើងលេខប្រាប់ថា នៅរយៈពេល៣ថ្ងៃទៀតនេះ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ ជោគជ័យផ្ទួនៗ។ លេខមាស១៦៨ បង្ហាញថាលោកអ្នកមានលាភធំលុយធំហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែត បើចង់ធ្វើការងារអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ៕
ឆ្នាំថោះ៖ លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា។ លេខជ័យ១៥៧តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅរយៈពេល៣ថ្ងៃទៀតនេះ។
ឆ្នាំមមី៖ នៅរយៈពេល៣ថ្ងៃទៀតនេះ លេខមាសរបស់អ្នក៣៥៨ រាសីនៃសំណាងឡើងខ្ពស់ត្រដែតប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ។ នេះជាវេលាល្អបំផុតក្នុងការធ្វើកិច្ចការអ្វីៗទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់ លាភមាស លាភប្រាក់ ហូរចូលដូចចាក់ទឹក៕