យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំថោះ,ឆ្លូវ,ច នឹងមានលាភសំណាងជាច្រើនហូរចូលចាប់ពីថ្ងៃទី២០ខាងមុខនេះតទៅ។
ឆ្នាំថោះ៖ លេខនាំសំណាង២៥៨ ចាប់ពីថ្ងៃទី២០ខាងមុខនេះទៅសព្វការងារទាំងអស់មានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គរារាំង លេខនាំលាភ៣៦៩លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមកផ្ទួនៗ ង៉ូវហេងឡើងខ្លាំង។ អ្នកកើតឆ្នាំនេះជាមនុស្សមានកំណប់ទ្រព្យប្រចាំជីវិតរួចស្រេចទៅហើយ និងមានបញ្ញាច្រើនប្រសប់ក្នុងកិច្ចការផ្សេងៗ។
ឆ្នាំឆ្លូវ៖ ចាប់ពីថ្ងៃទី២០ខាងមុខនេះទៅ លោកអ្នកជួបលាភសំណាងធំ ព្រោះខណៈនេះដួងរាសីកំពុងស្ថិតនៅលើកំពូលភ្នំមាស លេខហេង ៧៧៧ កែប្រែជោគវាសនាអាក្រក់កាលពីមុនឱ្យក្លាយមកជាអ្វីៗដែលល្អប្រសើរឡើង។ បើទោះជាលោកអ្នកប្រកបការងារអ្វីក៏រមែងបានជួបលាភធំប្រជុំមាសប្រាក់ហូរហៀរ និងជោគជ័យគ្រប់ការងារ។ ចំពោះបុរសស្ត្រីដែលមិនទាន់មានគូគាប់ភ្ជាប់និស្ស័យប្រាកដជាជួបមហាលាភរស់ចូលមកកៀកកិតនឹងខ្លួនប្រាណពេញដោយសុខសួស្តី។
ឆ្នាំច៖ ចាប់ពីថ្ងៃទី២០ខាងមុខនេះទៅ លេខនាំហេង៩៥៥លាភតូចលាភធំហូរចូលជុំទិស បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ៕