ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣

នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖​ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ឬ ធ្វើ​អ្វីមួយ​មានការ​លូតលាស់​ឈាន​ទៅមុខ​មួយចំនួន​ផងដែរ​។​ បើ​មាន​ការចរចា​ឬ​ទំនាក់ទំនង​អ្វីមួយ​លោកអ្នក​យក​ថ្ងៃនេះ​ក៏​ល្អប្រសើរ​ដែរ​ពីព្រោះថា​តែង​ទទួលជោគជ័យ​មកវិញ​ផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា ការបណ្តាក់ទុន​ឬ ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​ក្នុងអំឡុង​ពេលនេះ​លោកអ្នក​គប្បី​យកចិត្តទុកដាក់​ថែទាំ​កូនចៅ​ឬ​ចាស់ទុំ​ពីព្រោះថា​ងាយ​កើត​បញ្ហា​រោគ​ជំងឺ​បៀតបៀន​ណាស់ដែរ​។​ ដោយឡែក​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ឃើញថា​ល្អប្រសើរ​គួរសម ម្ល៉ោះហើយ​បើ​លោកអ្នក​មានការ​ប្រឹងប្រែង​ការងារ​និង​អត់ធ្មត់​ក៏មាន​ការទទួល​ជោគជ័យ​មួយកម្រិត​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ទិញ​ទំនិញ​ឬ​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​គួរ​រួសរាន់​ទាន់​មានឱកាស​ហុច​ឱ្យ បើ​ពុំ​នោះទេ​នឹង​ជួប​បញ្ហា​ប្រឈមមុខ ការលក់​មិន​ចេញ​ទៀតហើយ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហាលំបាក​បន្តិច ហើយ​ពិសេស​បើ​មានការ​សម្រេចចិត្ត​អ្វីមួយ​គឺ​ងាយ​ភ្លាំងភ្លាត់​ឬ​ជួប​បញ្ហា​ណាស់​ផង​។​ ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​កើតរឿង​តប់​ប្រ​ម៉​ល់​និង​មានរឿង​រាវ​ច្រើន​នាំឱ្យ​ល្អក់កករ​ផ្លូវចិត្ត​។ ​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​តែង​មិន​សម្រេច​ដូច​បំណង​តាម​ការប៉ង​ទុក​នោះដែរ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​កើតមាន​រឿង​រាវ​រកាំរកូស​ច្រើន​បន្តិច​ព្រោះ​តែមាន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​ច្រើន ដូចនេះ​បើ​មិនចេះ​ដោះស្រាយ​ទេ​ពេលខ្លះ​រឿង​រាវ​តូច​សោះ​អាច​ប្រែ​រីក​ជាធំ​ថែមទៀត​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ស្មុគស្មាញ ហើយ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ដូចនេះ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ការ​ប្រកែប្រកាន់​ចេញ​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំថោះ៖ ​រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​លោកអ្នក​អាច​ទទួលរង​ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​តែម្តង​។ ​ការប្រកប​ការងារ លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​បន្តិច​ពិសេស​បញ្ហា​ការងារ ត្រូវ​រែកពន់​ច្រើន ហើយ​កើត​ការប្រទាំងប្រទើស​ជាមួយ​អ្នកដទៃ​ច្រើន​ទៀតផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។​ រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​ផង​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​បើ​មាន​បញ្ហា​កាល​ពីមុនមក ហើយ​លោក​អ្នកយក​ថ្ងៃនេះ​មក​ធ្វើការ​ដោះស្រាយ​តែង​ទទួល​ជា​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​។ ​នៅថ្ងៃនេះ​បើ​លោក​អ្នកមាន​គម្រោង​ឬ​ផែនការ​កិច្ចការងារ​អ្វីមួយ​តែងមាន​ការសហការ​ពី​អ្នកដទៃ​ជានិច្ច​។​ ការធ្វើ​អ្វី​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្តល់​ផល​ល្អ​មកវិញ​ផង​។​ ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​រកស៊ី​ដោយ​អាច​មានការ​ចម្រើន​លូតលាស់​ដូច​ពាក្យចាស់​ថា​”​ដាក់ចុះ​រីកដុះដាល​តាម​ដៃ​”​ផងដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ដោយ​ចូល​និយាយ​ដល់​ចាស់ទុំ​ឬ​សាសង​ស្នេហា​ថ្មីថ្មោង​តែង​សម​ដូច​គាប់​បំណង​ជានិច្ច​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​លោកអ្នក​បើ​គ្រោង​ធ្វើ​អ្វីមួយ​គឺអាច​សម្រុក​ធ្វើ​ឬ​អនុវត្ត បាន​ហើយពី​ព្រោះថា​អ្វីៗ​អាចធ្វើ​បាន​ដូច​ក្តី​ប្រាថ្នា​ទុក​ដូច​គាប់​បំណង​ច្រើន​ត្រឡប់មកវិញ​។​ នៅថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​អ្វី​ឬ បើ​មាន​ធ្វើ​អ្វីមួយ​ងាយ​ឆាប់​ចប់​និង​បើ​មានការ​ខិតខំ​តែង​ហុច​ជា​ផ្លែផ្កា​មកវិញ​ដូច​គាប់​បំណង​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​ជឿនលឿន​ទៅមុខ​គួរសម ហើយ​ពិសេស​ងាយ​អាច​ទាក់ទាញ​អតិថិជន​ថែមទៀត​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​នឹករលឹក​គ្នា​ដូច​សព្វមួយដង​ទេ​៕

ឆ្នាំមមី៖ រាសី​ល្អជា​មធ្យម​។​ ​ថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​សៅហ្មង​ច្រើន​បន្តិច ពិសេស​ការបំពេញ​ការងា​រ​ត្រូវ​ប្រយ័ត្នប្រយែង​ពី​ក្រុមមនុស្ស​ស្គាល់​តែ​មុខតែ​មិន​ស្គាល់ចិត្ត​ផងដែរ​។ ​លោកអ្នក​ត្រូវ​រវាសរវៃ​ដៃជើង​ទើប​លទ្ធផល​ល្អៗ​ហុច​មកឱ្យ​គួរ​ជាទី​ពេញចិត្ត​ទៅរួច​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង​ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វីមួយ​ក៏ដោយ​គឺ​តែង​មិន​ឆ្លើយ​ត​ដូច​ក្តី​ប្រាថ្នា​នោះឡើយ​។​ ការធ្វើ​អ្វីមួយ​តែង​ជួប​នូវ​រឿង​រាវ​ចូលមក​កូរ​ផ្លូវចិត្ត​ផងដែរ​។ លោកអ្នក​ត្រូវ​ចេះ​តស៊ូ​អត់ធន់​ការងារ​ទើប​អ្វីៗ​ដែលជា​ការខិតខំ​រប​ស់លោក​អ្នកទទួលផល​សម្រេច​ជោគជ័យ​ទៅរួច​។​ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​លោភលន់​មិន​មើលមុខ​ក្រោយ​នោះទេ​បើ​មិន​ដូច្នេះ​នឹង​នាំ​ផល​លំបាក​ណាមួយ​មកវិញ​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ខ្លះ​និង​ខ្វាយខ្វល់​ចំពោះ​គ្នា​ខ្លះ​ទើប​ចំណង​ស្នេ​ហ៏​អាច​ជាប់​យូរអង្វែង​ឬ​ក្លាយជា​មិត្ត​១០០​ឆ្នាំ​ទៅរួច​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​អាចមាន​រឿង​រាវ​ល្អ​ចូលមក ធ្វើអ្វីៗ​ដែល​ធ្លាប់​មិនល្អ​នឹង​ប្រែ​មក​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ទើប​មានការ​រីកចម្រើន​ច្រើន​មុខ ហើយ​កិច្ចការ​ក៏​តែង​ឆ្លើយតប​គួរសម​ផង​។​ ចំពោះ​បញ្ហា​ប្រាក់កាស​ការងារ​ឬ​រឿង​ផ្ទាល់ខ្លួន​ឃើញថា​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខជា​និច្ច​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​និង​ក្តី​សោមនស្ស​ជានិច្ច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ហើយ​បើ​ធ្វើ​អ្វីៗ​មិនអាច​ធ្វេសប្រហែស​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជះ​ផល​អាក្រក់​ឡើង​ពុំខាន​។ ​ការប្រកប​ការងារ​លោក​អ្នក​ចូរ​ប្រយ័ត្ន​ត្រូវគេ​បន្ទោស​ឬ​កើតមាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូ​ណ៍​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន ភាព​ប្រទាំង​ប្រទើស និង ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំច៖ ​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​អ្វី​ដែលជា​បញ្ហា​អាក្រក់​យាយី​នាំ​ពិបាក​ទប់ទល់​ឡើយ​។​ សម្រាប់​រយះពេល​នេះដែរ​រាល់​ឧបសគ្គ និង រាល់​បញ្ហា​ស្មុ​គ្រ​ស្មាញ​ត្រូវបាន​សាបរលាប​ទៅ​ឆ្ងាយ ធ្វើឱ្យ​ដំណើរ​ជីវិត ប្រកបទៅដោយ​ភាព​សុខដុម​ប្រសើរ​ឡើងវិញ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហាលំបាក​រក​ចំណូល ហើយ​ពិសេស​ការចំណាយ​នោះ​មាន​ខ្ពស់​ថែមទៀត​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចេះ​ទប់​សម្តី​ឡើយ ម្ល៉ោះហើយ​បើ​មិនចេះ​កែប្រែ​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ជម្លោះ​នឹង​កើតឡើង​ទៀត​ជាក់​ជាពុំខាន​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​។ ការប្រកប​ការងារ​លោក​អ្នក​ចូរ​ប្រយ័ត្ន​ត្រូវគេ​បន្ទោស​ឬ​កើតមាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូ​ណ៍​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕