នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ ការរស់នៅថ្ងៃនេះលោកអ្នក មិនត្រូវចេះដឹងរឿងអ្នកដទៃពេកដែរពីព្រោះថានាំត្រូវកើតបញ្ហាជំនួសគេ ហើយត្រូវពិបាកដោះស្រាយថែមទៀត។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែស្រុតម្ល៉ោះហើយធ្វើឱ្យការប្រកបការងារអ្វីមានការរាំងស្ទះនិងជួបបញ្ហាយាយីច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយពុំនោះបើជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយដែលជាការហួសពេលទៅហើយ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមិនមានការជឿនលឿនទៅមុខទេគឺមានការថយក្រោយពិសេសងាយកើតរឿងរាវជម្លោះវិវាទទៀតផង៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ អំឡុងពេលនេះសម្រាប់បុរសស្ថិតនៅក្នុងដួងរាសីរងគ្រោះយាយី ម្ល៉ោះហើយធ្វើអ្វីក៏ដោយតោងតែចេះមើលមុខក្រោយ និង មានការប្រយ័ត្នប្រយែងទើបផលលំបាកមិនកើតមាននាពេលនេះបាន។ ដោយឡែកនៅថ្ងៃនេះវិញសម្រាប់បញ្ហាការងារនិងបញ្ហាប្រាក់កាស់ក៏រំសាយនូវភាពតានតឹងនិងមានជោគលាភច្រើន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបកគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចរកផលចំណូលតក់ៗគ្រាន់អាចបន្សើមបំពង់កអញ្ចឹងដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ក្នុងពេលនេះទាំងស្ត្រីបុរសចូរប្រយ័ត្នបញ្ហាសុខភាពបន្តិចព្រោះថាមិនទាន់ឆ្លងផុតផលអាក្រក់នៅឡើយដែរទេ។ នៅថ្ងៃនេះលោកអ្នកគប្បីរួសរាន់បំពេញការងារពីព្រោះថាផលល្អតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបញ្ហាមួយចំនួននៅមិនទាន់ទៅណាឆ្ងាយនៅឡើយទេ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង ទើបគ្មានបញ្ហាមិនល្អចូលយាយីកើត។ ថ្ងៃនេះមិនផ្តល់ផលល្អក្នុងការប្រកបការងារធំដុំឡើយពីព្រោះថាផលអាក្រក់ងាយកើតចំពោះមុខផង។ អ្នកប្រកបរបររកស៊ីជួញដូរយីអ៊ុនរបស់លោកអ្នកមិនសមដូចប្រកបប៉ុន្មានទេបើដូចនេះទោះធ្វើជំនួញទីជិតឆ្ងាយមិនត្រូវលោភលន់ចង់ចំណេញច្រើនឡើយបើពុំនោះទេប្រយ័ត្នត្រូវវិលត្រឡប់មកផ្ទះវិញគ្មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកកើតមានភាពរដិបរដុប និងបញ្ហាចូលយាយីច្រើនបន្តិច។ ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះទើបញ្ច្រៀសរាល់ឧបទ្រពចង្រៃយាយីកើត។ ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ ហេតុនេះនាំឱ្យការប្រកបការងារជួបនូវបញ្ហាមិនល្អមួយចំនួនដែលពិបាកក្នុងការឆ្លងកាត់ផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញតែងមានឧបទ្រពចង្រៃយាយីច្រើនបន្តិច ម្ល៉ោះហើយការជួញទីជិតឆ្ងាយទៀតសោតមានតែភាពប្រទាំងប្រទើសនិងរឿងរាវតូចធំកើតមានឡើងនាំឱ្យឈឺក្បាលនោះក៏ច្រើន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខពិតមែនតែយ៉ាងណាឱ្យប្រយ័ត្នជម្លោះវិវាទងាយផ្ទុះកើតមានណាស់៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក្រឡាប់ចាក់គឺបានផ្លាស់ប្តូរមកល្អប្រសើរ ម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរ។ ការប្រកបការងារមានការចម្រើនលូតលាស់ និងទទួលផលច្រើនត្រឡប់មកវិញពិសេសការប្រកបការងារទាំងផ្លូវជិតនិងឆ្ងាយ។ អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃណាស់ដែរ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ នៅថ្ងៃនេះការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នជម្លោះវិវាទមួយហើយមួយទៀតដែលជះឥទ្ធិពលអាក្រក់នៅគ្រាខាងមុខ។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានការជឿនលឿនទៅមុខសន្សឹមៗហើយបើចង់បោះទុនមិនថាតូចឬធំតែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។ សម្ព័ន្ធគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបប្រសើរ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកជួបបញ្ហាអ្វីគប្បីចេះទប់ទល់ឱ្យបានល្អនោះបញ្ហាដែលជាគ្រោះអាក្រក់សោះអាចប្រែមកជាលាភឡើងវិញ។ នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសឱ្យទទួលខុសអ្វីមួយផង។ លោកអ្នកអាចសម្រុកការងារនៅពេលនេះទើបប្រសើរពីព្រោះឆ្លងដល់សប្តាហ៍ក្រោយផលលំបាកនឹងមានច្រើនជាងនាំឱ្យជួបស្ថានភាពលំបាក។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយនោះក៏ច្រើន។ សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕
ឆ្នាំវក៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះមើលឱ្យបានគ្រប់ជ្រុងជ្រោយនូវបញ្ហាមួយចំនួនបើពុំនោះទេ ផលអាក្រក់ងាយកើតឡើងនាំពិបាកទប់ទល់ណាស់។ សម្រាប់ថ្ងៃនេះដែរការចរចាអ្វីមួយក៏ច្រើនត្រូវគេបដិសេធនិងបើទទួលខុសត្រូវការងារក៏ត្រូវគេរិះគន់ផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញផលចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯសេចក្តីស្នេហាប្រុសស្រីជួបបញ្ហារកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើនដូចនេះម្នាក់ៗមិនត្រូវប្រកាន់ចិត្តខ្លាំងរៀងៗខ្លួនទើបគ្មានបញ្ហាចោទឡើង៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះទោះបីលោកអ្នកជួបបញ្ហា តែបើចេះធ្វើការដោះស្រាយតែងងាយចប់និងទទួលជោគជ័យជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញគ្រាន់ដោះស្រាយជីវភាពគ្រួសារដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់កសាងគ្រួសារឬចង់ទំនាក់ទំនងជាមួយនរណាម្នាក់តែងមានការឆ្លើយតបគ្រាន់ជាទីកក់ក្តៅ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនឡើយគឺដូចសព្វមួយដង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ការរស់នៅថ្ងៃនេះឃើញថាមានរឿងពិបាកច្រើនបន្តិច ហើយបើចង់ធ្វើអ្វីមួយផលសម្រេចនោះក៏ពុំច្រើនប៉ុន្មាននោះដែរ។ ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។ ជីវិតរបស់មនុស្សយើងនោះមុននឹងទទួលជោគជ័យអ្វីមួយចាំបាច់ណាស់ត្រូវតែចេះតស៊ូពុះពារការងារជាមុនសិនទើបអ្វីៗអាចសម្រេចនៅគ្រាខាងមុខ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាក ហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕