យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលុយចាយមិនចេញខ្វះនៅរយៈពេលបីឆ្នាំទៀតនេះ តែក្នុងនោះលោកអ្នកក៏មានកិច្ចការមួយចំនួនចាំបាច់ត្រូវតែធ្វើតាមតម្រាផងដែរ។
ឆ្នាំច៖ ក្នុងរយៈពេលបីឆ្នាំខាងមុខទៀតនឹងមានមនុស្សល្អម្នាក់ចូលមកក្នុងជីវិតអ្នកដើម្បីជួយជ្រោមជ្រែងនិងកែតម្រូវជីវិតអ្នកឱ្យកាន់តែមានភាពល្អ ប្រសើរពោរពេញដោយសុខសុភមង្គល។ មានឱកាសបង្កើនសម្ថភាពខ្លួនឯងឱ្យល្អប្រសើរជាងមុនបានយ៉ាងពិតប្រាកដមែន ពិសេសមានមនុស្សមិនច្រើនឡើយដែលអាចធ្វើបានដូចអ្នក ដូចនេះត្រូវចេះក្តោបក្តាប់ឱកាសនេះឱ្យបានល្អ។
ឆ្នាំជូត៖ អ្នកជាមនុស្សពោរពេញទៅដោយភាពឆ្លាតវៃ។ តាមជោគវាសនារបស់អ្នកបានចារមកថាអ្នកនឹងត្រូវមានជីវភាពធូរធារខ្លាំងនៅកំឡុងបីឆ្នាំខាងមុខទៀត ពិសេសការរកស៊ីរកប្រាក់របស់អ្នកនឹងមានភាពរីកចម្រើនពីតូចទៅធំ ធំឡើងៗ រហូតដល់មានទ្រព្យស្ដុកស្ដម។
ឆ្នាំឆ្លូវ៖ ស្ថានភាពការងាររបស់អ្នកពិតជាមានភាពល្អប្រសើរខ្លាំងបំផុតនារយៈពេលបីឆ្នាំទៀតនេះ ពិសេសនឹងក្លាយជាអ្នកដឹកនាំគេមិនខាន។ ក្នុងឱកាសនោះរាល់បញ្ហាទាំងឡាយទាំងពួងនឹងត្រូវរលាយផុតបាត់ពីជីវិតរបស់អ្នកដោយមានការប្រទានលាភជ័យពីទេវតា ធ្វើឱ្យជីវិតអ្នកពោរពេញដោយសេចក្តីសុខនិងសុភមង្គល៕