នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានលាភសំណាងជាច្រើនពីទេវតានៅថ្ងៃស្អែកនេះ។
ឆ្នាំឆ្លូវ៖ ឆ្លងផុតយប់នេះ លោកអ្នកមានសំណាង សម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស។ ពណ៌នាំលាភពណ៌ស្វាយ ការងារទាំងឡាយរីកចម្រើនទៅមុខជានិច្ច។
ឆ្នាំច៖ ឆ្លងផុតយប់នេះភ្លាម សព្វការងារទាំងអស់មានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គរារាំង លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមកផ្ទួនៗ ង៉ូវហេងឡើងខ្លាំងបំផុត។
ឆ្នាំខាល៖ ឆ្លងផុតយប់នេះភ្លាម លាភតូចលាភធំហូរចូលជុំទិស បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ៕