នៅរយៈពេលប្រាំថ្ងៃទៀត អ្នកកើតឆ្នាំទាំង២នេះ ទ្រព្យសម្បត្តិនឹងហូរចូលផ្ទះពេញតែម្ដង!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នៅរយៈពេលប្រាំថ្ងៃទៀតទ្រព្យសម្បត្តិនឹងហូរចូលផ្ទះពោរពេញ។

ឆ្នាំថោះ៖ នៅរយៈពេលប្រាំថ្ងៃទៀតនេះ ចាត់​ថាជា​ពេលវេលា​ដែល​លោក​អ្នក​ត្រូវ​ទទួល​លាភ​ធំ​ចូល​មក​ក្នុង​ជីវិត​យ៉ាង​បរិបូណ៌​។ សម្រាប់​លោក​អ្នក​ដែល​រង់ចាំ​ទាក់ទង​ប្រាក់​កាក់ រង់ចាំ​ការងារ រង់ចាំ​ដំណឹង​ល្អ​ដទៃ​ទៀត​រមែង​មានការ​ឆ្លើយ​តប​ជា​ផល​ល្អ​មក​វិញ​សម​តាម​បំណងប្រាថ្នា​។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំរកា៖ នៅរយៈពេលប្រាំថ្ងៃទៀតនេះ លោកអ្នកមាន​មនុស្ស​ល្អ​ៗ​ជួយជ្រោមជ្រែង​ឱ្យ​សម្រេច​រាល់​ការងារ​ទាំងឡាយ​។ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី តែង​ផ្តល់​ផល​ល្អ​តប​មក​វិញ​ជាទី​គាប់ចិត្ត ចំណែក​ការងារ​រក​ទទួលទាន មាន​លាភ មាន​លុយ​ហូរ​ចូល​ច្រើន​លើស​ពេល​ណា​ណា​ទាំងអស់ អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ​ផង​ដែរ​៕