នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ ការរស់នៅឃើញថាមានភាពរលូនល្អ ហើយបើចង់ពឹងពាក់អ្នកដទៃក្នុងរឿងអ្វីមួយក៏តែងមានក្រុមមនុស្សស្រឡាញ់ពេញចិត្តច្រើនដែរ។ នៅថ្ងៃនេះផ្តល់ផលល្អទាំងការងារនិងបញ្ហាប្រាក់កាសហេតុនេះទោះធ្វើអ្វីតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរប្រៀបបានដូចជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការផ្លាស់ប្តូរនិងប្រែប្រួលច្រើនគួរមានការចេះពូនជ្រោយបន្តិចទើបប្រសើរ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកធ្វើដំណើរទៅណាមកណាមិនគប្បីជឿក្រុមមនុស្សខ្ចាត់ព្រាត់ឡើយប្រយ័ត្ននាំទុក្ខទោសដាក់ខ្លួនមកវិញដោយប្រការណាមួយ។ ថ្ងៃនេះលោកអ្នកជួបស្ថានភាពតានតឹងច្រើនហើយកិច្ចការងារធ្វើច្រើនខុសច្រើនទៀតផង។ ចំណែកលោកអ្នកដែលចង់ពង្រីកមុខជំនួញដោយសារទ្រព្យដែលជាលាភហេងមានការខ្សត់ខ្សោយ ដូចនេះមិនត្រូវហ៊ានបោះទុនរកស៊ីដោយចំណាយទុនធំដុំឡើយប្រយ័ត្នដាក់ប្រាក់ទុនទៅកប់សូន្យឈឹង។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំឃើញភ្លាមស្រឡាញ់ភ្លែតឬចង់យកល្បែងនេះលេងសើចប្រយ័ត្ននាំកើតរឿងរាវដំបៅទ្រូងនៅថ្ងៃខាងមុខ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយជួបតែភាពប្រទាំងប្រទើសនិងបញ្ហាយាយីច្រើនម្ល៉ោះហើយត្រូវអត់ធ្មត់ទើបប្រសើរ។ ការប្រកបការងារលោកអ្នកធ្វើអ្វីក៏ដោយតោងតែឱ្យច្បាស់លាស់ហើយមិនអាចធ្វើទាំងធ្វេសប្រហែសបានទេបើពុំនោះបញ្ហាតូចធំពិតជារត់ចូលទៀតហើយ។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកផលកម្រៃបន្តិចនិងក្រៅពីនេះលោកអ្នកត្រូវប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កបញ្ហាដែលត្រូវរែកពន់ថែមទៀត។ រីឯសេចក្តីស្នេហាវិញជួបនូវឧបសគ្គជានិច្ចហើយតែងកើតនូវរឿងរាវរកាំរកូសមិនតិចដែរឡើយ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ ថ្ងៃនេះបញ្ហាប្រាក់កាសលោកអ្នកត្រូវប្រយ័ត្នប្រយែង ហើយមិនត្រូវជឿសម្តីគេដោយហ៊ានចំណាយមិនមើលមុខក្រោយប្រយ័ត្នត្រូវមកដេកសោកស្តាយប្រាក់កាសដែលរកបានដោយញើសឈាមទាំងនេះ។ ក្នុងអំឡុងពេលនេះការបំពេញការងារលោកអ្នកមិនគប្បីជឿសម្តីអ្នកក្រៅពេកឡើយត្រូវចេះពិនិត្យសភាពការណ៍ឱ្យបានល្អពីព្រោះនាំគេបោកប្រាសដោយប្រការណាមួយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយអតិថិជន ឯផលកម្រៃទៀតសោតតិចតួចស្តួចស្តើង។ រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងពាក់មុខយក្សដាក់គ្នាច្រើន៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះបើធ្វើអ្វីមួយមិនបានពិចារណាត្រឹមត្រូវអាចបាត់បង់ប្រាក់កាសដោយប្រការណាមួយផង។ ការប្រកបការងារលោកអ្នកមិនត្រូវស្រវ៉ាការងារធំដុំពេកឡើយពីព្រោះថាផលតែងឆ្លើយតបមិនដូចគាប់បំណងនោះប៉ុន្មានឡើយ។ ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាពិបាកពិតមែនតែលោកអ្នកក៏ជួបភាពសុខដុមមិនមានអ្វីចូលមកបៀតបៀនយាយីនាំពិបាកទប់ទល់នោះដែរ។ បញ្ហាគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាជាញឹកញាប់៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះរាសីធ្លាក់ស្រុតចុះខ្លាំងបន្តិច ម្ល៉ោះហើយការសម្រេចចិត្តអ្វីមួយងាយជះផលអាក្រក់មកវិញណាស់គប្បីថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយទើបពុំមានបញ្ហាចោទឡើង។ នៅថ្ងៃនេះមិនថាជាការងារឬបញ្ហាប្រាក់កាសមានការចម្រើនលូតលាស់និងហុចផលមកវិញគ្រាន់ជាទីកក់ក្តៅផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកតែងលេចចេញនូវបាតុភាពរឿងមិនសប្បាយចិត្ត និង បញ្ហាប៉ះទង្គិចជាមួយអ្នកដទៃខ្លះផង។ ការប្រកបការងារមានលេចចេញនូវរឿងរាវមិនល្អខ្លះៗកើតឡើងនាំឱ្យពុំសូវសុខស្រួលចិត្តប៉ុន្មានឡើយ។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរពុំមានការចម្រើនលូតលាស់ទេគឺមានការដើរថយក្រោយច្រើនជាង ដូចនេះលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេផលចំណូលនឹងថយចុះថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នានិងមិនសូវមានការរីកលូតលាស់ទៅមុខទេ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីក្រឡាប់ចាក់បានធ្លាក់ចុះវិញធ្វើឱ្យអ្វីៗដែលធ្លាប់ល្អបានប្រែប្រួលមកជួបបញ្ហាលំបាកច្រើនឡើងវិញ។ នៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងាត់ស្ងៀម ហើយធ្វើអ្វីត្រូវប្រយ័ត្នប្រយែងទើបពុំមានបញ្ហាចោទឡើង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងរកាំចិត្តច្រើន ហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយជម្លោះវិវាទណាស់។ សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រឆាំងគ្នា និង ចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះនាំឱ្យកើតបញ្ហាប្រទាំងប្រទើសនោះមានច្រើន៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផងដែរ។ ថ្ងៃនេះធ្វើអ្វីងាយឆាប់ចប់ និង ទទួលលទ្ធផលលឿនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តី។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើងចំពោះមុខណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះបើមានបញ្ហាអ្វីគឺអ្នកដទៃមិនអាចធ្វើអ្វីលោកអ្នកបានស្រេចតែចិត្តទេ ពិសេសងាយទទួលផលលំបាកដោយសារអ្នកទៀតផង។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរដដែលទេ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា បណ្តាក់ទុន ឬចុះហត្ថលេខាអ្វីមួយផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីដែរតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសាបង់ប្រាក់កាសដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការស្រុះស្រួលនិងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពប្រទាំងប្រទើសជាមួយក្រុមមនុស្សច្រើនដូច្នេះមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ឬចង់បានភ្លាមៗឡើយពុំនោះអាចនឹងជួបផលអាក្រក់ណាមួយពុំខាន។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទ ណាស់គប្បីប្រយ័ត្នប្រយែង៕