យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងសម្រេចគ្រប់កិច្ចការងារដែលខ្លួនឯងប៉ងប្រាថ្នានៅថ្ងៃស្អែកនេះ ពោលគឺនៅថ្ងៃបើកឆាកដើមខែកញ្ញាតែម្ដង។
ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញគាប់ប្រសើរខ្លាំងណាស់ ហើយរាល់ការងាររកទទួលទាន មានលាភចូល លុយហូរចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ទ្វារផ្ទះទៀតផង។
ឆ្នាំថោះ៖ ថ្ងៃស្អែកនេះលាភចូលពេញៗ លុយចូលឈឹបៗ ទោះជានៅទីណាក៏លាភសំណាងតាមទៅទីនោះ សំណាងក្នុងរឿងការងារ ទទួលជោគជ័យគ្រប់ការងារ និងការរកស៊ីសព្វសារពើ កិច្ចការទាំងឡាយរីកចម្រើនទៅមុខ សំណាងក្នុងរឿងប្រាក់កាស កាក់កបប្រសើរណាស់។
ឆ្នាំកុរ៖ នៅថ្ងៃស្អែកនេះរាល់ការងាររកទទួលទានតែងទទួលបានលាភផលយ៉ាងក្រាស់ក្រៃ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញចំណេញលើសលប់ ហើយជាពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត៕