ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣

នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​អាច​ជួប​នូវ​បញ្ហាលំបាក​ចំពោះមុខ​ត្រូវ​ឆ្លងកាត់​ច្រើន​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តោង​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​ល្អ​ហើយ​មិនត្រូវ​ជឿ​សម្តី​ក្រុមមនុស្ស​ពេក​ដែរ​ប្រយ័ត្ន​ត្រូវគេ​រុញច្រាន​ឱ្យ​ធ្លាក់ទឹក​ដោយ​ប្រការ​ណាមួយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ពេក​ឡើយ​ពីព្រោះ​មិន​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ហើយ​បើ​ដួល​រំលំ​ហើយ​គ្មាន​នរណា​ជួយ​លើក​នោះឡើយ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​លោកអ្នក​តោង​តែ​ចងចាំ​ថា​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ថ្ងៃនេះ​តោង​តែ​ឧស្សាហ៍​ខ្មី​ឃា្ម​ត​បន្តិច​ទើប​ផ្លែផ្កា​ល្អៗ​អាច​ហុច​ទាន់ពេលវេលា​ឬ​មិនត្រូវ​គេ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។​ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ពុំ​គាប់ប្រសើរ​ចំពោះ​ការប្រកប​ការងារ​ប៉ុន្មាន​ទេ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ត្រូវ​ព្យាយាម​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង​ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ ​បញ្ហា​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

ឆ្នាំខាល៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​របស់លោក​អ្នក​ល្អប្រសើរ​ធ្វើឱ្យមាន​ភាពស្រស់​ស្រាយ​ក្នុង​ដំណើរ​ជីវិត​ប្រពៃ​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ដោយមាន​ការខ្ចី​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ផង​។ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មានការ​ចម្រុងចម្រើន​លូតលាស់​និង​បើ​ចង់​បើក​របរ​ថ្មី​ផង​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក ហើយ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​បើទោះបី​ស្ថិតនៅ​ឆ្នាំ​ដួង​រាសី​មិនល្អ​ពិតមែន ប៉ុន្តែ​ដោយសារ​ស្ថិតនៅក្នុង​ខែ​ដួង​រាសី​ខ្ពស់ ហើយ​ចំ​ថ្ងៃ​ល្អ​ផង ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​អ្វីមួយ។ ​លោកអ្នក​ថ្ងៃនេះ​ដែរ​អាច​ទទួលដំណឹង​ល្អ​ផង​។​ ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់ និង​សត្រូវ​ឆ្ងាយ​ជិត​ពុំ​សូវ​ចូលមក​លុកលុយ​យាយី​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។​ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​ថ្ងៃនេះ​មានការ​សុខកាយ​សប្បាយ​ចិត្តច្រើន​ពិសេស​មានការ​ជួបជុំ​យ៉ាង​សប្បាយ​ទៀតផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើត​ការប្រទាំងប្រទើស​ច្រើន​បន្តិច​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​លុកលុយ​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។ សម្រាប់​រឿង​ផ្ទាល់ខ្លួន​ដូចជា​បញ្ហា​គ្រួសារ​ឬ​សេចក្តីស្នេហា​មាន​ភាពល្អ​ផូរផង់​ប្រពៃ​និង​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ផង​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ងាយ​ភ្លាំងភ្លាត់​បន្តិចបន្តួច​កើតឡើង និង​ធ្វើ​អ្វី​ក៏​មិន​ឆ្លើយតប​ដូច​ការ​គិតទុក​នោះ​ប៉ុន្មាន​ដែរ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ថយចុះ​ច្រើន​ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​ដូច​បំណង​ប៉ុន្មាន​ទេ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​តែបើ​ថយក្រោយ​វិញ​ឆាប់រហ័ស​ណាស់​និង​ពិសេស​ងាយ​បាក់បែក​ទៀតផង​៕

ឆ្នាំមមី៖ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ការរស់នៅ​របស់លោក​អ្នក​តែង​កើត​មានរឿង​សៅហ្មង និង​ក្រុមមនុស្ស​បង្កបញ្ហា​ចំពោះមុខ​ច្រើន​បន្តិច​។ ការប្រកប​ការងារ ឬ ធ្វើ​អ្វីមួយ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ពិតមែន ប៉ុន្តែ​ភាព​ភ្លាំងភ្លាត់​ក៏​នៅមាន​យាយី​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​មានការ​ខិតខំ​ហើយ​រវៀសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​គ្រាន់​ស្រួល​ចិត្ត​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

ឆ្នាំមមែ៖ ​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​ច្រើន​រឿង ហើយ​ការរស់នៅ​ក៏មាន​ភាព​សុខដុម​គួរសម​។​ សម្រាប់​ពេលា​ល្អ​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ៩,០០-១០,៥៩​វិនាទី​ព្រឹក​។ ​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ចរចា​ផ្នែក​រកស៊ី​ជួញដូរ​ឬ​ការចេញដំណើរ​រថយន្ត​ប្រកប​ជំនួញ​អ្វីមួយ​ពីព្រោះថា​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ ហើយ​បើ​មាន​ជម្លោះ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ឡើងវិញ​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​ត្រឡប់​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។​ ដោយសារ​យីអ៊ុន​នៅថ្ងៃនេះ​ធ្លាក់​ស្រុតចុះ ដូចនេះ​មុន​ធ្វើ​អ្វីមួយ​លោកអ្នក​បើ​មិនបាន​ធ្វើការ​ពិចារណា​ឱ្យបាន​ត្រឹមត្រូវ ឬ សម្លឹងមើល​មិនបាន​គ្រប់​ជ្រុងជ្រោយ​ទេ​ពិតជា​ជួប​បញ្ហា​បាត់បង់​ប្រាក់កាស​ឬ​ខាតបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​ទៀតផង​។​ ការប្រកប​ការងារ​ពុំ​សូវ​មានការ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ទេ ហើយ​បើ​រកប្រាក់​កាស​បាន​ច្រើន​ក៏​ពុំ​សូវ​សេសសល់​ដែរ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ ហើយ​ថ្ងៃនេះ​មាន​ការដាំ​ក្បាល​ចុះ​ដូច្នេះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​រកាំចិត្ត​ហើយ​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំរកា៖ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​លោកអ្នក​បើ​បំណងប្រាថ្នា​ចង់​ធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​ក្តី​ប្រាថ្នា​ប៉ុន្មាន​ទេ​គឺជា​រឿយៗ​តែងមាន​រឿង​រាវ​ល្អក់កករ​ចូលមក​ផង​។​ ក្រៅពីនេះ​លោកអ្នក​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​គប្បី​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​ល្អ​ដែរ​បើ​ពុំ​នោះទេ​នឹង​បាន​ទទួលផល​អាក្រក់​ជាង​ផល​ល្អ​ជាក់​ជាពុំខាន​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ចំណូល​គ្រាន់​បន្សើម​បំពង់​បើ​ពុំ​នោះទេ​ច្បាស់​ជា​ជួប​បញ្ហា​ប៉ះទង្គិច​ទៀតហើយ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ពុំ​សូវ​ចុះសម្រុង​គ្នា​ដោយសារ​ម្នាក់ៗ​រឹង​មានះ ហើយ​ចង់​ឈ្នះ​ដូចគ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ឆាប់​ជឿ​សម្តី​គេ​ឡើយ​ប្រយ័ត្ន​ជួប​ផល​លំបាក​អ្វីមួយ​ត្រូវ​ដោះស្រាយ​នៅ​គ្រា​ខាងមុខ​។ ​ការប្រកប​ការ​ងរ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​វិញ​មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ពីព្រោះថា​ផល​តែង​ផ្តល់​ជា​លទ្ធផល​គ្រាន់​គាប់​បំណង​ច្រើន​។ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទាំង​ការប្រកប​ការងារ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​និង​បញ្ហា​ទូទៅ​។ ​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងា​ត​មានការ​រក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​ផង​តែ​យ៉ាងណា​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ឬ​យកក្តី​ច្រណែនឈ្នានីស​ដាក់ខ្លួន​ឡើយ​បើ​ពុំ​នោះទេ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​៕